នាព្រឹក ថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារនាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាងប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទុរគតជនចំនួន១៧គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
២-/ ឈ្មោះ ស៊ឹម ប៉ុន ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិដំណាក់សង្កែ (មេម៉ាយក្រីក្រ) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល ។
៤-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធ ព្រំ ខៃ មានជីវភាពខ្វះខាត) ទទួលបានអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។
៥-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបានអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។
៦-/ ឈ្មោះ ខាន់ សួន អាយុ៧២ឆ្នាំ រស់នៅភូមិព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៤ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៧-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធឈ្មោះ ឱក យ៉ាន នៅភូមិព្រែករទាំង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៨/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុងថវិកា២០ម៉ឺនរៀល ។
៩-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ទទួលបានអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។
១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១១-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ ទុយ បូ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
១២-/ ឈ្មោះ ឈឿន សំអុល ភេទស្រី អាយុ៤៧ឆ្នាំ ព្រែកកំពឹស ( មេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជម្ងឺ ) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៣-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀលរៀងរាល់ខែ ។
១៤-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
១៥-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៦-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។
១៧-/ ឈ្មោះ ស្រាំ សាម៉ន ភេទស្រី អាយុ៧១ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) នៅភូមិព្រែករទាំង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ៕
0 Comments