គេហទំព័រ មួយរៀល

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយជ្រើសរើសគ្រូបង្គោលបណ្ដុះបណ្ដាលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈរួមទាំងផ្នែកគេហកិច្ច



មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជ្រើសរើសគ្រូបង្គោលបណ្ដុះបណ្ដាលផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ រួមទាំងផ្នែកគេហកិច្ច។


ជាកិច្ចចាប់ផ្ដើម លោកជំទាវ វិន ស៊ីធួន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំរបស់មន្ទីរទេសចរណ៍ខេត្ត និងគម្រោងហូកា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងធនធានគ្រប់បែបយ៉ាង យកចិត្តទុកដាក់បណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់អ្នកដែលកំពុងបម្រើការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ក្នុងខេត្ត។ 


លោកជំទាវ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យបងប្អូនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលខិតខំបង្កើនចំណេះដឹងផ្នែកទេសចរណ៍បន្ថែមទៀត ដើម្បីចែករំលែកចំណេះដឹងបទពិសោធន៍បន្តដល់អ្នកដែលធ្វើការលើវិស័យបដិសណ្ឋារកិច្ចក្នុងខេត្តមណ្ឌលគិរីផ្សេងទៀត ក្នុងគោលបំណងរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបប្រសិទ្ធភាព និងនិរន្តរភាព៕


Post a Comment

0 Comments