គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

នារីម្នាក់ឈ្មោះ​ វង្ស​ លក្ខ័ណា​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ NaNa Anna បានចូលទៅខមិ​នថា​



នារីម្នាក់ឈ្មោះ​ វង្ស​ លក្ខ័ណា​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ NaNa Anna បានចូលទៅខមិនថា​ (ឡានទឹកចចារអត់ត្រូវមែន)​ ដែលជាការប្រមាទមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង​ ហេីយត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន 


សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា NaNa Anna ដែលបានសរសេរថា(ឡានទឹកចចារអត់ត្រូវមែន)​ ដែលជាករណីអគ្គិភ័យខាងលេីនេះ​ កេីតឡេីងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ​​ រាជធានីភ្នំពេញ​ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។  


ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក NaNa Anna ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។ 


ប៉ុន្តែ​ នៅរសៀលថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២២​ កម្លាំងសមត្ថកិច្ច​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានកោះហៅឈ្មោះ​ អ៉ឹម​ រឿន ចូលខ្លួនមកបំភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត​ !!!

Post a Comment

0 Comments