ស្រុកកំពង់សីលា៖ ស្ត្រីម្នាក់ជាម្តាយបានស្លាប់ និងកូនប្រុសម្នាក់ជាអ្នកបើកម៉ូតូឌុបម្តាយ រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះនិងរថយន្តធន់ធំ វេលាម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង រវាងរថយន្តនិងម៉ូតូ (ទិសដៅស្របគ្នា) ភ្នំពេញ-ព្រះសីហនុ ភាគីរថយន្តម៉ាក Scania ពណ៍ស ស្លាកលេខ កំពង់ស្ពឺ 3A-2565 បុកប៉ះជាមួយម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1AB-2025 អ្នកបេីកបរឈ្មោះ ប៉ាល់ ប៊យ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះគ្នា០២នាក់ (កូនប្រុសនិងម្តាយបង្កើត) បណ្តាលឲ្យស្ត្រីជាម្តាយឈ្មោះ ឆែម សុីនឿន ភេទស្រី អាយុ៥៦ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ អ្នកបេីកបររថយន្ត(មិនទាន់ស្គាល់អត្តសញ្ញាណ) បានបេីករថយន្តបន្តទៅមុខរត់គេចចេញពីកន្លែងកេីតហេតុ ហើយក្រោយមកក៍ទុករថយន្តចោលចុះរត់គេចខ្លួនបាត់។
ករណីនេះសមត្ថកិច្ចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍ និងចាត់ចែងដោះស្រាយបន្តតាមនិតិវិធីច្បាប់៕
0 Comments