គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ដើមចមនៃអំពើកាប់ប្លន់នេះ តើគឺជាអ្វី? ដែលពលរដ្ឋដេកមិនលក់សោះនោះ



រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ផ្លូវសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានករណីកាប់ប្លន់ យកម៉ូតូម៉ាកសង់ទ្រីមឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ 1HO - 5283 បានសម្រេចបណ្ដាលឲ្យជនរងគ្រោះ២នាក់រងរបួសស្រាល 


តាមការបញ្ជាក់ពីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភក្តិកំពុងជិះម៉ូតូមានគ្នា២នាក់ តាមបណ្តោយផ្លូវសេះស ស្រាប់តែមានជនមិនស្គាល់មុខប្រដាប់ដោយដាវនិងកាំបិត មានគ្នា១០នាក់ ជិះ៥ម៉ូតូគ្រឿង បានជិះមកក្បែររួចធាក់ម៉ូតូបណ្ដាលឲ្យដួល ក្រុមជនសង្ស័យបានកាប់ម៉ូតូបន្ថែមចំនួន៣កាំបិតទៀត រួចលើកម៉ូតូជិះចេញបានដោយសុវត្ថិភាព 


ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ 

Post a Comment

0 Comments