គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជនសង្ស័យឆក់ទាញយកកាបូបលុយដួលរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាន៤ថ្ងៃស្លាប់



ភ្នំពេញ  ស្ត្រីម្នាក់ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់ទាញយកកាបូបលុយ បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ អស់រយៈពេល៤ថ្ងៃ នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានទទួលមរណៈភាពហើយ គួរឲ្យអាសូរ ក្រុមគ្រួសារសោកសង្រេងជាទីបំផុត 


ជនរងគ្រោះមានឈ្មោះ អ៊ុក កន្និកា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារត្រពាំងពោធិ មានទីលំនៅ បុរីចាន់សម្បត្តិក្រុម៤ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានប្តីឈ្មោះ ពុំ រ៉ាវីន អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានកូន២នាក់ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ 


គួររំលឹកផងដែរ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ ជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GM-1636 ធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងឆ្ពោះទៅរកទិញខោអាវសម្រាបលក់ដូរ នៅផ្សារអូរឫស្សី ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ដល់ចំណុចកើតហេតុ លេចមុខជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយ បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ បែកលលាដ៍ពីក្រោយ ហើយត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ តែដោយសភាពរបួសធ្ងន់ពេក ត្រូវបានក្រុមគ្រួសារ ដឹកនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ អស់រយៈពេល៤ថ្ងៃ នៅតែមិនអាចសង្គ្រោះជីវិតបាន ហើយនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២២នេះ ជនរងគ្រោះទទួលមរណៈភាពហើយ គួរឲ្យសោកសង្រេង ក្រុមគ្រួសារ អំពាវនាវដល់ស្ថាប័នសមត្ថកិច្ច មេត្តាជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស ខណៈដែលបច្ចុប្បន្ន ក្រុមជនសង្ស័យធ្វើសកម្មភាពលួច ឆក់រាល់ថ្ងៃពេលទៅហើយ ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ 


បើតាមក្រុមគ្រួសារ បានឲ្យដឹងទាំងអួលដលមក ថា ក្នុងកាបូបជនរងគ្រោះមានលុយជាង១ពាន់ដុល្លា យកទៅរកទិញខោអាវ នៅផ្សារអូរឫស្សី មិនគួរណាជនសង្ស័យធ្វើសកម្មភាពឆក់ទាញ ដួល របួសរហូតដល់ស្លាប់បែបនេះ  


ហើយក្រុមគ្រួសារជនរងគ្រោះ សូមអំពាវនាវផងដែរដល់ បងប្អូនអ្នកសាព័ត៌មាន មហាជន កុំឲ្យមានការយល់ច្រឡំ មានព័ត៌មានមួយចំនួនថា ជនរងគ្រោះត្រូវបានជនសង្ស័យឆក់កាបូបដួល ហើយត្រូវបានរថយន្តបុកបន្ថែម រងរបួស ហើយភាគីខាងរថយន្តជួយចេញថ្លៃពេទ្យចំនួន២០០០ដុល្លានោះ ជារឿងមិនពិតឡើយ ជនរងគ្រោះ ពិតជា គ្រោះថ្នាក់ដោយចោរឆក់កាបូបលុយ ចំពោះលុយ២ពាន់ដុល្លានោះ ក្រុមគ្រួសារ សាច់ញាតិមិនដឹងឡើយ 


ក្រោយពីទទួលបានស្ត្រីរងគ្រោះ ទទួលមរភាព ហើយក្រុមគ្រួសារដឹកវិលត្រឡប់មកតំកល់ធ្វើបុណ្យនៅផ្ទះ នាព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២២នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយចៅសង្កាត់ នាំយកអង្ក ថវិកា ទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ 

Post a Comment

0 Comments