រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ សិស្សប្រឡងបាក់ឌុបឆ្នាំ២០២១ បានធ្វើការងវ៉ាដល់ក្រសួងអប់រំយុវជននិងកីឡា ដោយយកញត្តិមកស្នើសុំសើរើពិន្ទុប្រឡង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បន្ទាប់ពីលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២១នេះ ប្រកាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ តាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា ធ្វើឱ្យសិស្សដែលខិតខំប្រឹងរៀនសូត្រ និង សង្ឃឹមលើការផលផ្តល់ផលវិជ្ជមានទោះមិនជាប់ក្នុងចំណោមនិទ្ទេស A ក៏មិនប៊ិះធ្លាក់នោះដែរ តែបានត្រូវអង្គុយយំ បាក់ទឹកចិត្ត លែងចង់ធ្វើអ្វីបន្តទៀត ក្រោយឃើញលទ្ធផលប្រឡងរបស់ខ្លួនឯងខុសពីការរំពឹងទុក រួមជាមួយការព្យាយាមប្រឡងយ៉ាងយកចិត្តទុកដាក់នោះ ។
មហាជននិយាយផ្អើលផ្សារគ្រប់កន្លែង និង ហាងកាហ្វេ រឿងសិស្សប្រឡងបាក់ឌុបឆ្នាំ២០២១នេះ មានសិស្សធ្លាក់ច្រើន សិស្សបានធ្វើការស្នើសុំក្រសួងអប់រំយុវជននិងកីឡា ដើម្បីបង្ហាញភស្តុតាងកំណែនៃលទ្ធផលប្រឡង ដោយយោងតាមការបញ្ជាក់សិស្សដែលធ្លាក់ ធ្លាប់បានពិន្ទុល្អនិងរង្វាន់ប្រចាំខែ រីឯសិស្សជាប់ខ្ជិលនិយាយទុកជូនពិចារណាតាមការគួរ ។
ប្រភពពីម្តាយសិស្សស្រីម្នាក់ជាអាជីវករលក់ដូរ បានខ្សឹបប្រាប់ឱ្យដឹងថា គាត់ឆ្ងល់ចំពោះលទ្ធប្រឡងបាក់ឌុបឆ្នាំ២០២១នេះ កូនស្រីគាត់ចំណាយពេលសិក្សារៀនសូត្រ ជាមួយមិត្តភ័ក្តរកតែពេលសំរាក ឬ មកជួយលក់ដូរគ្មានផង ។
ដោយជារៀងរាល់ខែពិន្ទុល្អ ទោះរៀនអនឡាញ ក៏នៅផ្ទះមើលសៀវភៅនិងអាន ធ្វើលំហាត់មើលមេរៀនតាមទូរស័ព្ទបន្ថែមទៀតព្រមទាំងពិគ្រោះយោបល់ជាមួយមិត្តភ័ក្តតាមតេឡេក្រាមផងដែរ ។
ជាចុងក្រោយគាត់បន្ថែមថា លទ្ធផលប្រឡង់បាក់ឌុបឆ្នាំ២០២១នេះ ធ្វើឱ្យគាត់អស់សង្ឃឹមក្នុងវិស័យអប់រំ ដែលធនធានមនុស្សប្រឹងប្រែងតស៊ូបែទទួលភាពខកបំណង រីឯអ្នកដាំចេកទទួលល្អជាងទៅវិញ ។
សូមស្តាប់មតិសិស្សដែលបានមកដាក់ញត្តិក្នុងវិដេអូដូចតទៅ ៕
0 Comments