គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ផ្សារកណ្តាលទី២



ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ផ្សារកណ្តាលទី២  អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌ លោក ហែម អាន ប្រធានគណបក្សខណ្ឌ និង លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ-អនុប្រធានគណបក្សខណ្ឌដូនពេញ  និងដោយ មានការចូលរួមពី លោក-លោកស្រី ប្រធានអនុប្រធានក្រុមកាងារ ចុះជួយសង្កាត់ លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ក្រុមការងារចុះជួយសង្កាត់ផ្សារកណ្តាលទី២  និងសមាជិក សមាជិកាសរុបចំនួន ៩៩នាក់ ស្រីចំនួន៦០។

Post a Comment

0 Comments