លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ក្រុមប្រឹក្សាខណ្ឌដូនពេញ



(ភ្នំពេញ) នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង :០០នាទីព្រឹក​ នៅរដ្ឋបាលខណ្ឌដូនពេញមានកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី ​ ក្រោមអធិបតីភាព​ លោក​ ហែម​ អាន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និងលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ ក្នុងរបៀបវារៈដូចខាងក្រោម៖

-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។

-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ។

-ពីនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែធ្នូ ឆ្នាំ២០២១ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋ

បាលខណ្ឌដូនពេញ។

-ពិនិត្យតារាងសរុប ស្តីពីរបាយការណ៍អនុវត្តលទ្ធកម្មសាធារណៈឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ។

-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខណ្ឌដូនពេញ។

-ការពិនិត្យនិងអនុម័តគម្រោងថវិកាប្រចាំឆ្នាំ២០២២ការិយាល័យរបស់ប្រជាពលរដ្ឋ៕

Post a Comment

0 Comments