គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បំណងបាញ់សម្លាប់តែម្ដង​! ខណៈជិះម៉ូតូអក់ស័រគ្នាមិនប៉ះគ្នាផង​ ខ្មាន់កាំភ្លេីងម្នាក់ដកកាំភ្លេីងខ្លីបាញ់បុរសម្នាក់ចំនួន៣គ្រាប់ឲ្យរបួសធ្ងន់​



រាជធានីភ្នំពេញ៖ បំណងបាញ់សម្លាប់តែម្ដង​! ខណៈជិះម៉ូតូអក់ស័រគ្នាមិនប៉ះគ្នាផង​ ខ្មាន់កាំភ្លេីងម្នាក់ដកកាំភ្លេីងខ្លីបាញ់បុរសម្នាក់ចំនួន៣គ្រាប់ឲ្យរបួសធ្ងន់​ ទាំងកំពុងដឹកប្រពន្ធកូន​ បង្កការភ្ញាក់ផ្អេីលនៅចំណុចស្ទុបអតីតស្ពានដែកចំការដូង​ តាមបណ្ដោយផ្លូវ៣៧១​ កែងផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​  


ក្រោយកេីតហេតុ​ ជនដៃដល់បានជិះម៉ូតូទៅប្លុងចោលពីកន្លែងកេីតហេតុប្រហែល២គីឡូម៉ែត្រ​ ហេីយគេចខ្លួនបាត់ស្រមោល​  


ដោយឡែកជនរងគ្រោះត្រូវរថយន្តសាមុយដឹងយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ ខណៈសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញកំពុងដុតដៃ​ ដុតជេីង​ ធ្វេីការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន​ ​ 

Post a Comment

0 Comments