រាជធានីភ្នំពេញ៖ មហាជនដេកមិនលក់និងឆ្ងល់ថាអ្នកមានអំណាចផ្កាយ២ មិនគោរពច្បាប់ និង ល្មើសច្បាប់ប្រទេសជាតិ រឿងចតរថយន្តសេរីទំនើបជារៀងរាល់ថ្ងៃ នៅក្បែរប៉ុស្តិ៍នគរបាលទឹកល្អក់៣ ផ្លូវ២៥៣ កែង១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ។
ក្រោយពីមានការផ្សព្វផ្សាយរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីរូបភាពនៃការចតរថយន្តសេរីទំនើបម៉ាក Ford Raptor ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា Cambodia PTR44289 នៅលើផ្លូវថ្នល់សាធារណៈជារៀងរាល់ថ្ងៃនោះ ស្រាប់តែមានប្រតិកម្មពីអាខោនហ្វេសប៊ុក Maj G Heng Chhay ( ចុះពួកគាត់ចត់លើថ្នល់តើ មានចត់លើក្បាលអ្នកណា គេ សូម្បីតែប៉ូលីសមូលដ្ឋាននឹងក៏មិនហ៊ានក្អក់ផងនិង បងប្អូនជារាស្រ្តតើ បើទើសផ្លូវបងប្អូនដើរចៀសទៅ ឬមួយបងប្អូនដូរផ្ទះចេញពីនិងទៅ វាឈប់ទើស ហើយមិនថាចឹង បងប្អូនអានសារនិងមើលរូបភាព នេះហើយ សូមពិចារណាតាមការគួរ ដោយបំណង ល្អពីខ្ញុំបាទ ) ។
មហាជនកំពុងឆ្ងល់ថា តើមន្ត្រីអាជ្ញាធរសមត្ថកិច្ចខណ្ឌទួលគោកមិនអនុវត្តច្បាប់ឬខ្លាចអំណាចអ្នកល្មើសច្បាប់? ៕
0 Comments