គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រថយន្តដឹកសំរាមបុកជាមួយរថយន្តមួយទៀតស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់នៅលើស្ពានទឹកសាប



ស្រុកព្រៃនប់-នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២  វេលាម៉ោង ០៦:៤០នាទី ស្ថិតនៅចំណុចលើស្ពានទឹកសាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ 


     មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ០១ គ្រឿងម៉ាក DAEWOO (រថយន្ដដឹកសម្រាមពណ៌ខៀវ គ្មានពាក់ផ្លាកលេខដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម 


     បានបុកជាមួយរថយន្ដ ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ A-៥៩៧៨ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ  


     ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយមានមនុស្ស ស្លាប់ ០១នាក់ និងរងរបួស ០១នាក់ 

០១.ឈ្មោះ ឈាត ឈឿន ភេទប្រុស  អ្នកបើកបររថយន្ដម៉ាក DEVO ស្លាប់នៅនិងកន្លែងកើតហេតុ

០២.អ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ 


     បច្ចុប្បន្ន សាកសពកំពុងតែស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ 

Post a Comment

0 Comments