Muyreal -News

Muyreal -News
Muyreal -News

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការបង្ហាញគ្រឿងញៀន ប្រភេទ កេតាមីនចំនួនជាង១តោនគីឡូក្រាម



ភ្នំពេញ  ឯកឧត្តមនាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ​ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១បានធ្វើសន្និសីទកាសែតអំពីការចាប់គ្រឿងញៀន ចំនួន២២៣០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបទីតាំង ផលិត និង ជួញដូរគ្រឿងញៀន ចំនួន៣ទីតាំង ដោយ គោលដៅទី១ នៅចំណុចផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ផ្លូវបំបែកស្រែអំបិល ខេត្តព្រះសីហនុ គោលដៅទី២ ទីតាំងផលិត កែឆ្នៃ គ្រឿងញៀន ក្រុមហ៊ុន សុីន យិន ហ្វេង ខេមបូឌា អុិនដាស់ស្រ្ទី ខូអិលធីឌី នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ និង គោលដៅទី៣ នៅចំណុច ផ្ទះលេខ៤០ផ្លូវសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។កាលពីយប់ថ្ងៃទី១១ ខែឆ្នូ​  ឆ្នាំ២០២១​​


គួររំលឹកថា កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខណពោធិ៍សែនជ័យរាជធានីភ្នំពេញ ដោយដកហូតថ្នាំញៀនបានចំនួន ១៤៨០ គីឡូក្រាម បន្ទាប់ថ្មីៗនេះដកហូតថ្នាំញៀនបានចំនួន៧៥០គីឡូក្រាមបន្ថែមទៀត សរុបចំនួន២២៣០គីឡូក្រាម។


ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀន សហការនិងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ


ឯកឧត្តមនាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ មានប្រសាសន៏ថា នៅក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាប់កន្លែងសិប្បកម្មផលិតគ្រឿងញៀនប្រភេទកេតាមីន នេះគឺមានការស៊ើបអង្កេតរយះពេល៣ខែ ទើបឈានដល់ការចុះបង្រ្កាប ត្រឹមរយះពេល១២ម៉ោងតែប៉ុណ្ណោះ ដល់មានការសហការ ជាមួយកម្លាំងយោធាជើងទឹក កម្លាំងស្នងការនគរបាលខេត្តចំនួន៤ នឹង ជាមួយតំណាងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្នុងការបង្ក្រាបបទល្មើស សិប្បកម្មផលិតគ្រឿងញៀនមួយនេះ 


ឯកឧត្តមនាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ បន្ថែមទៀតថា ការបង្ក្រាប់បាន រោងចក្រសិប្បកម្មមួយនេះ គឺផលិតគ្រឿងញៀន ប្រភេទ កេតាមីន គ្រាន់តែជាការសាកល្បងផលិតតែប៉ុណ្ណោះ ហើយការផលិតនេះក៏ជាប្រភេទគ្រឿងញៀន នាំចេញទៅប្រទេសជិតខាង  ក៏មានការដឹកជញ្ជូនឆ្លងចូលមកប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅប្រទេសជិតខាង។ ហើយការនាំចូលគ្រឿងញៀនមកដល់ប្រទេសកម្ពុជាគឺក្រុមឧក្រិដ្ឋជនបាន ប្រើមធ្យោបាយតាម ផ្លូវទឹក ផ្លូវគោក នឹងផ្លូវអាអាកាស ដោយនាំចូលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបជាបន្តបន្ទាប់។


លោកបន្តថា ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ចំណែកជនសង្ស័យម្នាក់ទៀត បានប្រើប្រាស់អាវុធជាតិផ្ទុះបាញ់តដៃជាមួយ សមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចប្រើប្រាស់សិទិ្ធការពារខ្លួនបាញ់តដៃគ្នា បណ្តាយឲ្យជនសង្ស័យម្នាក់បានស្លាប់នៅនៅកន្លែងកើតហេតុ ហើយចំពោះជនសង្ស័យទាំង៣នាក់នេះ នឹងត្រូវាបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ដោយម្នាក់ៗត្រូវជាប់ទោសឃុំខ្លួនមិនតិចជាងមួយជីវិតទ្បើយ។ 


ជនសង្ស័យ ទី១៖ ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់

២៖ ឈ្មោះ LY PO HAN ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន

៣៖ ឈ្មោះ YE YONG ភេទ ៤៨ ប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)

និងទី៤ ឈ្មោះ YE YAN SHOU អាយុ 58ឆ្នា ជនជាតិចិនសញ្ញាតិខ្មែរ មេក្លោង។


បច្ចប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងធ្វើសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

Post a Comment

0 Comments