រាជធានីភ្នំពេញ៖ បុរស់ម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា ៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់អ្នកបើកបរ ៖
អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។
ការរំលោភលើរាងកាយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។
(មាត្រា ៧៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក)ការរំលោភលើរូបកាយ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។
បច្ចុប្បន្នសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
0 Comments