គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ខ្សឹបដាក់មេក្រូ៖ គ្មានមន្ត្រីហ៊ានអនុញ្ញាតឱ្យសាងសង់ទេ



ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ លោកតាអណ្តើកប្រាក់ទៅផឹកកាហ្វេនៅស្តុបទេពផន មុនចេញដំណើរទៅខេត្តកំពង់ធំ 


នៅតុកាហ្វេលោកតាអណ្តើកប្រាក់ មានបងប្អូនបីនាក់វ័យចំណាស់ដែលជារៀមចម្បង បងធំជាអ្នករត់ម៉ូតូឌុបពីមុនជាគ្រូបង្រៀនបន្ទាប់រាង្គស្គមជាមន្ត្រីភូមិបាលនៅក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ រីឯប្អូនជាមន្ត្រីអគ្គិសនី 


លោកតាបានសួរសុខទុក្ខ ដែលមិនបានជួបជុំមួយរយៈក្នុងរដូវកាលជំងឺកូវិដ បច្ចុប្បន្នបានបម្លែងខ្លួនថ្មីជា Omicron 


បន្ទាប់មកលោកតាបានអានឃើញព័ត៌មានថា ( ច្បាស់ការហើយសំណង់គ្មានច្បាប់ជួសជុលខ្វះឯកសារក្នុងការសុំលិខិតអនុញ្ញាតនិងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ) ក៏មានចំងល់សួរបងប្រុសជាមន្ត្រីភូមិបាលអំពីរឿងនេះថា ផ្ទះល្វែងដែលមានការអនុញ្ញាត រួចដីទំនេររហូតដល់របង តើហេតុអ្វីអាចធ្វើបានទៀតពីព្រោះចំណុចផ្លូវកែងផង


បងមន្ត្រីភូមិបាលបានឆ្លើយតបថា ផ្ទះល្វែងបែរមុខមកខាងកើត ផ្លូវ២៦៥កែងនឹងផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញនេះ ដែលត្រូវបានឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកថ្មី បញ្ជាឱ្យក្រុមការងារចុះត្រួតពិនិត្យនិងផ្អាកសកម្មភាពសាងសង់ ដោយគ្មានច្បាប់អនុញ្ញាត និង តម្រូវឱ្យសុំច្បាប់ពីមន្ត្រីភូមិបាលចុះវាស់វែងវាយតម្លៃ ដើម្បីចេញលិខិតអនុញ្ញាតនោះ គ្មាននរណាហ៊ានប្រថុយទេ អាចបាត់បង់តំណែងខូចកេរត្តិ៍ឈ្មោះទៀត 


លោកតាបន្តសួរទៀតថា តើមកពីមូលហេតុអ្វីបង


គាត់ឆ្លើយប្រាប់បន្តទៀតថា ច្បាប់សំណង់គេចេញអនុញ្ញាតឱ្យសាងសងបានតែផ្ទះមួយល្វែងទេ រីឯដីនៅសល់គឺមានរបង តែម្ចាស់ផ្ទះសុំតយ៉ាប់ឬសំយ៉ាប ដើម្បីធ្វើអ្វីមួយក្នុងដីនៅសល់ជារបស់កម្មសិទ្ធផ្ទាល់ខ្លួន ដល់បានសិទ្ធិត្រឹមសង្កាត់និងកាលពីមុនផង ក៏ធ្វើដំបូលគ្របពីផ្ទះល្វែងមករបង 


បច្ចុប្បន្នរុះរើសាងសង់ជួសជុលថ្មី ( ឌីសាញជាហាងថ្មីយកពីផ្ទះល្វែងមកដីទំនេរដល់របង ) ដោយយោងតាមតម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះល្វែង អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម 

ពាក្យសុំច្បាប់សាងសង់ជួសជុល.....០១ច្បាប់

អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ (ថតចំលង)....០១ច្បាប់

ប្លង់សម្គាល់កម្មសិទ្ធដី និងប្លង់ទីតាំងដី....០១ច្បាប់

ប្លង់ស្ថាបត្យកម្ម......០៤ច្បាប់

ប្លង់គ្រឿងបង្គុំសំណង់....០៤ច្បាប់

កិច្ចសន្យាអ្នកជាប់ព្រំ....០១ច្បាប់

កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន.....០១ច្បាប់

កិច្ចសន្យារបស់ក្រុមហ៊ុន ឬក្រុមជាងសំណង់...០១ច្បាប់

កិច្ចសន្យាសាងសង់....០១ច្បាប់


ខាងម្ចាស់សំណង់គ្មានឯកសារពីចំណុចទី៤រហូតដល់ទី៩ និង តម្រូវឱ្យមន្ត្រីភូមិបាលនៃមន្ទីរដែនដីនគរូនីយកម្ម និង សំណង់ខណ្ឌទួលគោក វាយតម្លៃទៀតនោះ គឺមិនអាចចេញលិខិតអនុញ្ញាតឱ្យសាងសង់ជួសជុលពង្រីបន្ថែមបានទេ គឺប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ និង មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៃច្បាប់ស្តីពីសំណង់ផងដែរ 


ប្រទេសមានច្បាប់ គ្រួសារមានវិន័យ មុនធ្វើអ្វីៗ ត្រូវគិតពីប្រយោជន៍សាធារណៈ សង្គមជាតិ ក្នុងដំបូលសន្តិភាព 


Post a Comment

0 Comments