មហាជនស្នើសុំឯកឧត្តមអភិបាលខណ្ឌទួលគោកថ្មីជួយពិនិត្យមើលសំណង់រំលោភចិញ្ចើមផ្លូវផងទាន



រាជធានីភ្នំពេញ៖ សំណង់រឹងមួយកន្លែងបានកំពុងសាងសង់ជិតរួចរាល់ ដែលប្រែពីរបងផ្ទះមកជាហាងលក់ដូររកស៊ី នៅកែងផ្លូវ២៦៥និង១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ 


ជាធម្មតាសាលាខណ្ឌទួលគោកតែងតែផ្សព្វផ្សាយអប់រំ អំពីសណ្តាប់ធ្នាប់សាធារណៈ ក្នុងការយកចំណីផ្លូវលក់ដូរ បង្កឲ្យមានការការកកស្ទះចរាចរណ៍ បាត់សោភ័ណភាពទីក្រុង 


ជាក់ស្តែងមុនរដូវកាលជំងឺចង្រៃនេះកើតឡើង ទីតាំងខាងលើជាហាងគុយទាវកាហ្វេ ដែលបង្កភាពងាយស្រួលឲ្យអ្នកធ្វើដំណើរតាមម៉ូតូឬរថយន្តមើលឃើញបញ្ហានៅខាងមុខឬឆ្វេងស្តាំក្នុងការបើកបរ 


ឥឡូវហាងកាហ្វេគុយទាវប្រែរូបរាង្គថ្មីជាចំណុចកែងបាំងមួយផ្នែកខាងទិសត្បូងនិងខាងលិច តែសំខាន់នោះមហាជនឆ្ងល់ថា តើមានច្បាប់សាងសង់មែននៅលើចិញ្ចើមផ្លូវទើបមិនឃើញអាជ្ញាធរចុះមកអប់រំណែនាំហាមឃាត់សោះអញ្ចឹង 


មហាជនសូមសំណូមពរដល់ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកថ្មី មានវិធានការផ្អាកការសាងសង់និងរុះរើចេញវិញ ជាការព្រមានដល់អ្នកល្មើសច្បាប់សាងសង ក៏ដូចចូលរួមរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរាបរយផងនោះ 

Post a Comment

0 Comments