គេហទំព័រ មួយរៀល

បង្ក្រាបបទល្មើស ហ្គេមបាញ់ត្រីខុសច្បាប់ នៅលើផ្សារសូរិយា ដកហូតទូហ្គេមចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ



នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១,១៥នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញបានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹងនាំក្រុមការងារចុះបង្ក្រាបល្បែងសុីសង ហ្គេមបាញ់ត្រី ខុសច្បាប់នៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ  មន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថាមានប្រភេទទូហ្គេម តុក្កត្តាសរុបចំនួន៣៧ទូ និង មានទូហ្គេមបាញ់ត្រីចំនួន០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ  ដោយឡែកទូហ្គេម តុក្កតាកំសាន្តចំនួន ៣២ទូផ្សេងទៀតដែលមិនពាក់ពន្ធ័ និង បទល្មើស ល្បែងស៊ីសង មិនត្រូវបានដកហូតនោះទេគឺរក្សាទុកបន្តជីវកម្មដដែល ប៉ុន្តែបើបង្កប់ល្បែងស៊ីសង នោះអជ្ញាធរ និង អនុវត្តវិធានការច្បាប់ដោយមិនលើកលែងនោះទេ 

Post a Comment

0 Comments