ក្រោយពីទទួលបានពត៍មានលោក ឧត្ដមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឈានដល់ការឃាត់ខ្លួនក្មេងទំនើង០៣នាក់ ពាក់ព័ន្ធនិងករណី បង្កហឹង្សាដោយចេតនា ប្រើកាំបិតនិងដាវកាប់ទៅលើយុវជន០១នាក់ បណ្តាលរងរបួសធ្ងន់ កាលពីវេលាម៉ោង០១យប់ថ្ងៃទី២០ តុលា ២០២១ នៅចំណុចស្តុប មុខវត្តច្បារអំពៅ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៣នាក់ជាក្រុមBoyពាល មានឈ្មោះដូចខាងក្រោម ១.ឈ្មោះ ស៊ូ ទីទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរគ្មាន ។ ២.ឈ្មោះ ហេង ខេមរិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្មាន ។ ៣.ឈ្មោះ ឡាយ ស៊ីណាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវលេខ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារៈដកហូតបាន និងម៉ូតូ០១គ្រឿង។
ហេតុការណ៏នៅថ្ងៃទី២០ តុលា ២០២១ វេលាម៉ោង០១:៤០នាទី ជនរងគ្រោះឈ្មោះ-ដាំ សុក្រកក្កដា បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កូបពី ពណ៌ខ្មៅមួយគ្រឿង ត្រឡប់ទៅផ្ទះវិញស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែលជិត២០នាក់ ជិះម៉ូតូជាង១០គ្រឿងមកជិះមកជិតជនរងគ្រោះ ហើយនាំគ្នាចុះមកដេញកាប់មកលើជនងគ្រោះបណ្តាលអោយរងរបួសលើឈ្មោះដាំ សុក្រកក្កដា បន្ទាប់មកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូបើកគេច ខ្លួនបាត់អស់ទៅ រីឯជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីពេទ្យពេទ្យលោកសង្ឃដើម្បីព្យាបាលរបួស។ រហូតមកដល់ថ្ងៃទី ២១ តុលា ២០២១ វេលាម៉ោង១២ង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន០២នាក់និងបន្តឃាត់ខ្លួន០១នាក់ទៀតនៅ បន្ទប់ផ្ទះជួល ផ្លូវលេខ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធី ៕
0 Comments