ចុមល្បីម្តងទៀតលោកប៉េអឹមខណ្ឌជ្រោយចង្វា លើកមុនសាហាយស្មនប្រពន្ធគេ ម្តងនេះល្មើសវិធានការដ្ឋបាលក្រសួងសុខាភិបាល



ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឃ្លីបវីដេអូរបែកធ្លាយមួយ ដោយបង្ហាញពីសកម្មភាព ច្រៀងរាំ លេងយ៉ាងសប្បាយ ភ្លើតភ្លើន ទាំងខ្លួន ជាមន្រ្តីប៉េអឹមមួយរូបផងនោះ ដែលនេះជាសកម្មភាព ល្មើសទៅនឹងវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មន្រ្តីប៉េអឹមរូបនេះ មានឈ្មោះ រ៉ឺន វីរៈបុត្រ អត្តលេខ០៤១៨៣៣ មានតួនាទីជាមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលតែងតែនាំគ្នីគ្នា ល្មើលនឹងវិធានការរដ្ឋបាលរបស់រដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល ដោយនាំគ្នា បើកបន្ទប់ខារ៉ាអូខេ មួយកន្លែងនៅម្តុំផ្សារបឹងត្របែកផ្លាហ្សា ចូលច្រៀងរាំគ្រវីវក់វីរ ប្រៀបបីដូចជាមនុស្សញៀននឹងការផឹកស៊ីអត់មិនបាន។

មហាជនមួយចំនួន ដែលបានឃើញឃ្លីបវីដេអូរនេះ បានលើកឡើងថា ក្នុងនាមខ្លួនជាមន្រ្តីប៉េអឹម ប៉ុន្តែបែរជា នាំគ្នាំបំពាន ល្មើសនឹងបម្រាម មិនខ្វល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះទេ នេះប្រហែលជាលោកប៉េអឹមរូបនេះអាងខ្លួន មានសិទ្ធអំណាច ទើបហ៊ានប្រព្រឹត្តល្មើសបែបនេះ។

មហាជនក៏សូមសំណូមពរដល់ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលនូវសកម្មភាព របស់ឈ្មោះ រ៉ឺន វីរៈបុត្រ អត្តលេខ០៤១៨៣៣ មានតួនាទីជាមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារ នេះផង ដែលហ៊ានប្រព្រឹត្តល្មើស ដោយបំពាន នឹងវិធានការរដ្ឋបាលបែបនេះ។

សូមបញ្ជាក់ផងដែរថា ឈ្មោះ រ៉ឺន វីរះបុត្រ អត្តលេខ០៤១៨៣៣ មានតួនាទីមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារ ក៏ធ្លាប់កើតមានរឿងអាស្រូវ ផ្អើលពេញហ្វេសប៊ុក និង សារព័ត៌មានរួចម្តងមកហើយ ដែលកាលណោះលោកប៉េអឹមរងខណ្ឌជ្រោយចង្វារូបនេះបានសាហាយស្មន់នឹងស្រ្តីមានប្តីម្នាក់រហូតបែកធ្លាយរឿងផ្អើលពេញហ្វេសប៊ុកធ្វើឱ្យនារីរូបនោះ ចង់សម្លាប់ខ្លួន ខណៈបែកបាក់គ្រួសារ ហើយប្រុសស្នេហ៍ប៉េអឹមរូបនេះថែមទាំងបោះពាក្យគំរាមទៅអតីតប្តីរបស់នាងទៀតផង។ 

សង្គមខ្មែរសព្វថ្ងៃមានសុខសន្តិភាព និងច្បាប់រដ្ឋធម្មនុញ្ញ និងវប្បធម៌ប្រពៃណីទំនៀមទំលាប់ល្អ ដែលមានការទទួលស្គាល់ពាសពេញពិភពលោក។

ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកយកព័ត៌មានរបស់យើងមិនអាចទាក់ទង សុំការបំភ្លឺពីលោករ៉ឺន វីរះបុត្រ ចំពោះឃ្លីបវីដេអូរ ដែលបានបែបធ្លាយនេះបានឡើយ ទោះជាយ៉ាងណាអ្នកយកព័ត៌មានរបស់យើងរងចាំទទួលការបំភ្លឺពីលោករ៉ឺន វីរៈបុត្រវិញ៕

Post a Comment

0 Comments