គេហទំព័រ មួយរៀល

ពលរដ្ឋដេកភ័យក្នុងដំបូលសន្តិភាពពីព្រោះមានឧកញ៉ាបើកល្បែងគម្រាមសំលុតបាញ់វ៉ៃមិនរើសមុខសូម្បីតែអ្នកសារព័ត៌មាន





ខេត្តតាកែវ៖ យោងតាមវិដេអូនិងរូបថតសន្លឹកដែលខាងអធិការស្រុកនិងអភិបាកស្រុកបាទីចុះបង្ក្រាបកន្លែងល្បែងស៊ីសង ក្នុងព្រៃជ្រៅជិត៣គីឡូម៉ែត្រ ភូមិត្បែង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ មិនមានលទ្ធធំដុំសោះ អ្នកបើកល្បែងនិងបញ្ជាឲ្យប្រើហឹង្សាវ៉ៃអ្នកសារព័ត៌មាន ព្រមទាំងគម្រាមសំលុតរកបាញ់ពលរដ្ឋក្នុងមូលដ្ឋានរឿងទំនាស់ដីធ្លីទៀត មិនត្រូវបានច្បាប់ផ្តន្ទាទោសសោះនោះឡើយ ។

សូមបញ្ជាក់ថារូបភាពការស្រែកបញ្ជាសមត្ថកិច្ចឲ្យចាប់អ្នកសារព័ត៌មានរត់ហែលឆ្លងទឹកគេចពីបក្ខពួកកាងល្បែងកូនចៅរបស់ឧកញ៉ា និងសកម្មភាពវ៉ៃអ្នកសារព័ត៌មាន ដែលចុះធ្វើការផ្សព្វផ្សាយ បានបង្ហាញឲ្យឃើញអំណាចប្រព្រឹត្តបទល្មើសខុសច្បាប់ ធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានក៏មហាជនទូទាំងប្រទេសដឹងរឿងអាស្រូវមួយនេះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ សូម្បីតែអភិបាលស្រុល អធិការស្រុក មានប៉ះលោកឧកញ៉ាម្ចាស់ទីល្បែងនេះផង ។

ពលរដ្ឋសូមពរដល់ថ្នាក់ដឹកនាំកំពូលៗជួយផ្តល់ភាពកក់ក្តៅក្នុងរដូវវស្សានេះផង រងាភ័យខ្លាចដេកមិនលក់ទេ ប្រទេសមានសន្តិភាព មានច្បាប់ ហេតុអ្វីមានរឿងអញ្ចឹងកើតឡើងទៀត ? ខុសពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលរាជរដ្ឋាភិបាលបានកែប្រែលក្ខណថ្មីនោះ ៕

Post a Comment

0 Comments