Muyreal -News

Muyreal -News
Muyreal -News

ជីវិតអ្នកក្រមិនសុំ១ដុល្លា សុំតែជួយគាំទ្រខំប្រឹងប្រែងរកស៊ីដោយកម្លាំងញើសឈាម តស៊ូព្យាយាមពីមន្ត្រីចូលនិវត្តមកជាអ្នកលក់តាមរទេះ



រាជធានីភ្នំពេញ៖ កុំស្អប់អ្នកក្រ ទោះបីជាក្រក៏មានកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិដែលមានសន្តិភាព មិនលើកដៃសុំ១ដុល្លាឬផ្តល់យុទ្ធសាស្ត្រជោគជ័យក្លែងក្លាយដែរ មានតែខំប្រឹងប្រែងរកស៊ីលក់តាមរទេះដ៏កំសត់មួយនេះ បន្ទាប់ពីបម្រើការងារជាមន្ត្រីនគរបាលដល់ពេលចូលនិវត្ត ដើម្បីប្រឹងប្រែងរកចំណូលដោះស្រាយបញ្ហាសងបំណុលជាអ្នកក្រនិងសុខភាពប្រចាំថ្ងៃ ។

យោងតាមអាខោនហ្វេសបុក ស៊ីម ជឹម https://www.facebook.com/profile.php?id=100065179479864 ដែលជាមន្ត្រីនគរបាលចូលនិវត្តបានសរសេរៀបរាប់ថា ខំតែសប្បាយចិត្តថាបានសំរាកខ្លះ មានអីហត់លើសដើមនេះហើយជីវិតអ្នកក្រ និងធ្វើអាហារនំចំណីបង្អែមសំរាប់លក់វិចខ្ចប់ដឹកជញ្ជូនទៀត ៖ ស្អែកនេះនាងខ្ញុំ មានលក់គួង4រស់ជាតិ នឹងមសាយ៉បំពងស្រួយៗ បង្អែមទើបតែធ្វើហើយថ្មីៗ មានអនាម័យធានាថាឆ្ងាញ់គ្រប់មុខ នំ​ផ្លែអាយ នំពពាយ នំបាញ់អិច នំទ្រាបាយស្លឹកតយ នំម្សៅជ្រែ នំ​បាញ់បែល៏ បង្អែមល្ពៅសខ្យា អាចកម្ម៉ង់ភ្លាម បានញាំភ្លែត🙂🙂កុំភ្លេចជួយគាំទ្រអ៊ុំម្នាក់1ផង🙏🙏🙏 លេខទូរស័ព្ទ៖  ☎️093395161 និង ☎️012627541 សូមអរគុណ ។

នេះជាជីវិតនិងសកម្មភាពការងារទូទៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានទំនៀមទំលាប់ប្រពៃណីវប្បធម៌ដ៏ល្អ ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ចេះជួយយកអាសារក្នុងគ្រាលំបាកមានអាសន្នគ្រប់កាលៈទេសៈ ទឹកចិត្តប្រជាជនកម្ពុជាល្អថ្លៃថ្លាទោះប្រាក់ដុល្លាមិនមានតម្លៃបាន ៕

Post a Comment

0 Comments