ខ្សឹបដាក់មេក្រូ៖ ក្រោយបទចម្រៀងអាយ៉ៃឆ្លងឆ្លើយរវាងលោកគ្រូជោគជ័យ សៀវ សុផល និង តារាកំប្លែងអ្នកនាង ខ្ញុង បន្ទោសគ្នាទៅវិញទៅមកមិនព្រមទទួលយកកំហុសឆ្គងរៀងៗខ្លួន ម្នាក់ដែលអ្នកបង្កើតយុទ្ធសាស្ត្រជោគជ័យសុំក្តីអាណិតស្រឡាញ់ពីមហាជនត្រឹម១ដុល្លា និងអ្នកសំដែងរៀបចំឆាកល្ខោននិងបោកបញ្ឆោតអ្នកសារព័ត៌មានស្ទើរភ្លើងមួយចំនួនតូចនោះ ដោយសន្យាឲ្យចុះទៅធ្វើការផ្សព្វផ្សាយផ្តល់ថវិកាត្រឹម២០ដុល្លាឬ២៥ដុល្លា មកដល់ពេលនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសបុកជេររិះគន់ក្លាយជាប្រធានបទ រឿង១ដុល្លាយុទ្ធសាស្ត្រជោគជ័យ បោកបញ្ឆោតរំលោភលើសេចក្តីទំនុបចិត្ត នៃច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ (ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖ ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។ ទី២៖ ការផ្គត់ផ្គង់សេវា។ ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។
ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ទំព័រហ្វេសបុកផ្លូវការលោកឧកញ៉ា ស្រីចាន់ថន បានបង្ហោះខ្លឹមសារថា (ខ្ញុំមិនបំភ្លេចទេគុណមន្ទីរពេទ្យគន្ធៈបុប្ផា🙏🙏🙏🇰🇭) ខ្ញុំសូមនិយាយរំលឹកពីប្រវត្តិរបស់ខ្ញុំ កាលអាយុនៅអាយុជាង១០ឆ្នាំ ខ្ញុំមានជំងឺប្រចាំកាយគឺជំងឺរលាកស្រោមខួរ ពេលនោះ ខ្ញុំនិងក្រុមគ្រួសារគ្មានសង្ឃឹមថានៅមានជីវិតឡេីយ ព្រោះដោយសភាពជំងឺធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារជំងឺនេះ ធ្វើឲ្យប៉ះពាល់ការសិក្សារបស់ខ្ញុំ ហេីយត្រូវបាត់បង់ការសិក្សារយៈពេលពីរឆ្នាំ អាការះជំងឺនេះ កើតឡើង ពីការគិតច្រើន គេងមិនបានគ្រប់គ្រាន់ ធ្វើអោយសរសៃខួរក្បាល និងសរសៃខួរឆ្អឹងខ្នង មានការឈឺចុកចាប់ខ្លាំង ។ ថ្ងៃនេះជាការដឹងគុណដល់ មន្ទីពេទ្យនឹង ក្រុមគ្រូពេទ្យ គន្ធបុប្ផា កន្លងមកខ្ញុំបានជួយឧបត្ថម្ភជារឿយៗ និងច្រេីនមកហេីយ ខ្ញុំបាទសូមជួយឧបត្ថម្ភបន្ថែមចំនួន ២០០០ដុល្លារទៀត សូមអរគុណ🙏🇰🇭 ។
អត្ថន័យដ៏ល្អសម្រាប់ការគិតពិចារណាក្នុងការចូលរួមរំលែកជួយសង្គមជាតិ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជាមាគ៌ាធម៌ដ៏ប្រពៃណាស់ ដូចព្រះរាជាណាចក្រកម្ពុជា មានបាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ និង ច្បាប់រដ្ឋធម្មនុញ្ញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសន្តិភាព ស្ថេរភាពសង្គម និងឆ្ពោះទៅរកភាពរីកចម្រើន ៕
0 Comments