ភ្នំពេញ ៖ បក្ខពួកមួយក្រុមមានស្រីប្រុសជាង១០នាក់ បានជិះម៉ូតូទៅស្រែកឡូឡារករឿង នៅក្នុងហាង៩៩៩ មួយកន្លែង រួចចូលទៅខាងក្នុងបានវាយទៅលើបុរសជាចុងភៅម្នាក់ បណ្តាលឲ្យរងរបួសពេញខ្លួន រួចដកកាំភ្លើងបាញ់គម្រាមមួយគ្រាប់ទៀត។
ហេតុការភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងហាង៩៩៩ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុខ ឃាង ភេទប្រុស អាយុ ៤១ មុខរបមេចុងភៅបច្ចុប្បន្ន ស្នាក់នៅហាងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
យោងតាមការបញ្ជាក់ពីម្ចាស់ហាង៩៩៩ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់រួម និងបក្ខពួកជាច្រើននាក់ទៀត មានស្រីប្រុសបានជិះម៉ូតូមកឈប់នៅមុខហាងរបស់គាត់ រួចស្រែកឡូឡាថា ឪពុករបស់ខ្លួនមានស្រីនៅក្នុងហាង៩៩៩នោះ បន្ទាប់មកម្ចាស់ហាង ក៏បានអាសអាងថា មិនដែលឃើញឪពុករបស់ជនបង្កមកមានស្រីនៅក្នុងហាងរបស់ខ្លួននោះទេ ពោលគឺគាត់អត់ដែលស្គាល់ផង ។ ដោយឡែកបុរសជាជនបង្កមិនស្តាប់ហេតុផលក៏បាននាំគ្នាចូលទៅខាងក្នុងហាង រួចមានបុរសរងគ្រោះជាចុងភៅ បានជួយឃាត់រួចប្រាប់ថា កុំឲ្យមកស្រែកឡូឡានៅក្នុងហាងរបស់គេកំពុងរកស៊ីមានរឿងអ្វីចាំនិយាយគ្នាក្រោយ។
បន្ទាប់មកបុរសជនបង្ក និងបក្ខពួកបានវាយទៅលើបុរសរងគ្រោះបណ្តាលឲ្យរងរបួសបែកមុខហើយរួចដកកាំភ្លើងខ្លីអាមេបាញ់គម្រាមឡើងលើមួយគ្រាប់សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់មនុស្សជិតខាង និងនាក់ភូមិនៅជិតកន្លែងកើតហេតុនោះ។ ភ្លាមៗនោះដែរ ក្រុមជនបង្ក ដែលដកកាំភ្លើងបាញ់ ក៏បានរត់គេចខ្លួនបាត់ស្រមោលនៅតែបក្ខពួកត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះឃាត់ខ្លួមយកមកសួរនាំ។
បច្ចុប្បន្នបក្ខពួកជនបង្កមានស្រីប្រុស កំពុងតែនៅអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្តចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់។ ចំណែកឯនាក់ដកកាំភ្លើងបាញ់គម្រាមមួយគ្រាប់ឡើងលើសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕
0 Comments