គេហទំព័រ មួយរៀល

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនក្រុមឧក្រិដ្ឋជននិងរឹបអូសគ្រឿងញៀនជិត៣គីឡូ



(ភ្នំពេញ)៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣:៥០នាទី កំលាំងការិយាល័យប្រឆាំងការសំម្អាតប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និង លោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់៖
១•ឈ្មោះ ម៉េង សុភក្ត្រា ហៅបារាំង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។
២• ចន សុខច័ន្ទ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។
៣• តែ លីផេងអាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។
៤•ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។
៥• ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។
៦• ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។

ចាប់យកវត្ថុតាង៖គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 2 kg 847.01 g។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

Post a Comment

0 Comments