គេហទំព័រ មួយរៀល

ហាងឱសថបុរាណភ្នំទ្រទ្រង់ត្រូវសមត្ថកិច្ចចុះឆែកឆេរនិងដកហូតសម្ភារៈមួយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រាជធានីភ្នំពេញ៖ លោកអ្នកប្រហែលជាបានស្គាល់ហើយម្ចាស់ឱសថបុរាណ ភ្នំទ្រទ្រង់ ដែលគេហៅលោកគ្រូ ឈឹម ល្បីនៅលើបណ្ដាញសង្គម ស្រាប់តែនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ត្រូវបាន សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យទីតាំងហាងរបស់លោក ។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង មានការសម្របសម្រួលដោយ លោកព្រ​ះរាជអាជ្ញារង អ មសាលាដំបូងរាជធានីភ្នំពេញ និង មន្ត្រី ជំ នាញពា ក់ព័ ន្ធទាំងអស់ បានចុះធ្វើការត្រួ-ត ពិ-និ-ត្យទីតាំងលក់-ឱ.ស.ថ បុរាណ ភ្នំទ្រទ្រង់ ដែលមានទីតាំងនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្ត្រីជំនាញបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការចុះត្រួតពិនិត្យនេះ បានដកហូតសម្ភារៈមួយចំនួន ដើម្បីយកទៅធ្វើការ ត្រួតពិនិត្យ ។

ចំពោះការដកហូតឱសថបុរាណទាំងអស់នេះ គឺត្រូវយកទៅធ្វើតេស្តឡើងវិញ ដើម្បីបញ្ជាក់ថា សម្ភារៈទាំងអស់នេះ មិនប៉ះពាល់ដល់សុខភាព ហើយជាមួយគ្នានេះដែរ ក៏បាន កោះហៅម្ចា ស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ ៕

Post a Comment

0 Comments