ល្បួងលួងលោមអនីតិជនរួមភេទបានសម្រេចត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅចំណុចសណ្ឋាគារ ហេងហេង



ខេត្តកំពង់ចាម៖ នៅវេលាម៉ោង ១៨ . ០០ នាទី ថ្ងៃទី ០៩ . ១០ . ២០២១ កំលាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តកំពង់ចាម  បានទទួលពាក្យបណ្តឹង០១ ច្បាប់ពីឪពុករបស់ជនរងគ្រោះឈ្មោះ ម. ស. ហ. ទ ភេទ ស្រីអាយុ ១២ ឆ្នាំ រស់នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម  ប្តឹងឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តសកម្មភាពលួងលោមយកកូនស្រីរបស់គាត់អាយុ ១២ ឆ្នាំ យកទៅរួមភេទបានសម្រេចកាលពីវេលាម៉ោង ១២ . ០០ នាទី ថ្ងៃទី ០៨ . ១០ . ២០២១ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ 

ក្រោយពីទទួលបណ្តឹងរួចដោយបានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩ . ០០ នាទី ថ្ងៃទីខែឆ្នាំដដែល កំលាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម សរុបចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿងម៉ូតូ ០១ គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកំលាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនិតិវិធី ។ 

កំលាំងជំនាញបានធ្វើតេស្តរកមេរោគកូវិត១៩ លើជនសង្ស័យលិទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលិទ្ធផល វិជ្ជមាន ។ 

 បច្ចុប្បន្នកំលាំងជំនាញកំពុងចាត់ការតាមនិតិវិធី ៕

Post a Comment

0 Comments