ភ្នំពេញ៖ មានករណីប្រពន្ធចាក់សម្លាប់ប្តីកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ បណ្ដាលអោយបុរសម្នាក់ស្លាប់ នៅក្នុងបន្ទប់ជួលផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យជាប្រពន្ធមានឈ្មោះ ហុន សាហេន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុ
ជនរងគ្រោះដែលត្រូវជាប្ដីឈ្មោះ ហុឹម ភក្រ្តា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលជាមួយនឹងជនសង្ស័យ ។
នៅមុនពេលកេីតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង បន្ទាប់មកក៏រករឿងចង់វ៉ៃជនសង្ស័យជាប្រពន្ធហេីយជនសង្ស័យក៏បានទាញកូនកាំបិតកាន់និងដៃ ដេីម្បីទុកគំរាមជនរងគ្រោះកុំអោយចូល បេីចូលមកនិងចាក់ ពេលនោះជនរងគ្រោះក៏ហក់ចូលមកវ៉ៃជនសង្ស័យ ស្រាប់តែដួលមកលេីជនសង្ស័យ បណ្ដាលអោយកូនកាំបិតដែលកាន់ជាប់ដៃស្រ្តីជាប្រពន្ធ បានចាក់ចំទ្រូងខាងឆ្វេង រួចជនសង្ស័យបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល តែដោយសារមុខរបួសជ្រៅពេក ជនរងេគ្រោះក៏បានដាច់ខ្សល់ស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ទីតាំងកន្លែងកើតហេតុក៏ធ្វើកំណត់ហេតុដកហូតវត្ថុតាងបានមួយចំនួនកូនកាំបិតមុខស្រួចមួយ កូនមុខពីរ១ ។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
0 Comments