គេហទំព័រ មួយរៀល

ពលរដ្ឋសំណូមឯកឧត្តមអភិបាលរាជធានីភ្នំពេញជួយជួសជុលផ្លូវមួយខ្សែដែលកាត់ភូមិចំនួន២រងការខូចខាតពិបាកធ្វើដំណើរ




រាជធានីភ្នំពេញ៖ ពលរដ្ឋជាច្រើនធ្វើដំណើរចាកចេញពីលំដ្ឋានទៅប្រកបមុខរបរនិងចូលបំរីការងារតាមអង្គភាពផ្សេងៗ បានឆ្លងកាត់ផ្លូវវត្តអង្គតាម៉ិញនៅចន្លោះផ្លូវស្រេងនិងផ្លូវ២០០៤ មានសភាពខូចពីភូមិត្រពាំងថ្លឹងនិងភូមិចំបក់ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អង្គភាពគេហទំព័រ មួយរៀល បានទទួលការស្នើសុំពីប្រជាពលរដ្ឋធ្វើការផ្សព្វផ្សាយ សំណូមដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយជួសជុលកំណាត់ផ្លូវដែលមានប្រវែងជិត១គីឡូរងការខូចខាតនេះផង ពិបាកធ្វើដំណើរពេលទឹកលិចនិងពេលរាត្រី ។

ជាគោលការណ៍ភូមិឃុំនិងសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចថ្មី ដើម្បីផ្តល់ទំនុបចិត្តដល់ប្រជាពលរដ្ឋ ការឆ្លើយតប រក្សាសន្តិសុខសណ្តាប់ធ្នាប់ សេវាសាធារណៈ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង ក្រុមការងារលទ្ធកម្មដែលប្រើប្រាស់ថវិកាមូលនីធិ ដើម្បីជួសជុលកសាងថែក្សាក្នុងមូលជារៀងរាល់ឆ្នាំ តាមគោលការណ៍ចាំបាច់ជាក់ស្តែង ។

ពលរដ្ឋក្នុងមូលដ្ឋាននិងអ្នកប្រើប្រាស់ផ្លូវមួយខ្សែនេះ សង្ឃឹមជភជាក់លើការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើការអភិវឌ្ឍហេឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានសោភ័ណ្ឌភាពល្អគ្រប់ទីកន្លែងដូចពាក្យស្លោក ទីក្រុងស្អាត អនាម័យស្អាត បរិស្ថានល្អ ៕

Post a Comment

0 Comments