គេហទំព័រ មួយរៀល

យុទ្ធសាស្ត្រដោះបំណុល១ដុល្លាក្លាយជាបញ្ហាបំផ្លាញអនាគតតារានិងគ្រូជោគជ័យ



ខ្សឹបដាក់មេក្រូ៖ បន្ទាប់ពីអ្នកជំនួញទិញលក់រថយន្ត អ្នកជំនួញដីឡូដ៏ អ្នកជំនួញអនឡាញ និងជាតារាសម្តែងកម្លែងផងនោះ ចេញមុខឡាយរៀបរាប់ប្រកាសថាខ្លួនជំពាក់បំណុល៥៧២០០០ដុល្លា ក្រោមការរៀបចំយុទ្ធសាស្ត្ររបស់លោកគ្រូជោគជ័យដោះបំណុល សៀវ សុផល ដោយទាកទងទាញទឹកចិត្តការអាណិតស្រឡាញ់គាំទ្រពីមហាជននិងក្រុមខ្លួនមួយចំនួន មិនបានពិចារណាចំណុចដើមចម នៃប្រភពបំណុលដ៏ច្រើននេះ ។

មហាជនចាប់ផ្តើមហួសចិត្តបន្តិចម្តងៗ ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធអំពីបញ្ហាបំណុលនិងយុទ្ធសាស្ត្រដោះបំណុល ផ្លូវកាត់បោកបញ្ឆោតទឹកចិត្តមនុស្សធម៌មហាជន និងមិនបំពេញតាមការសន្យាសងលុយទៅម្ចាស់បំណុលជាច្រើនវិញ ដូចពាក្យថា កាំបិតចិតដងឯង ឬថា បញ្ហាមួយមនទាន់ដោយស្រាយបានផង មកជាប់ចំណងបញ្ហាទើបបង្កើតឡើងទៀត ដឥឡូវមហាជនជេរដៀលដល់គ្រូជោគជ័យដោះបំណុលយកគំនិតយុទ្ធសាស្ត្រចោលម្សៀតមកប្រើ ធ្វើឲ្យខូចឈ្មោះកម្មវិធីសប្បុរធម៌ផ្សេងៗទៀត ។

កម្មវិធីសប្បុរសធម៌សម្រាប់សង្គមជាតិមានច្រើនផ្នែក ច្រើនរូបភាពដែលអ្នករៀបចំត្រូវមានតម្លាភាព ស្មោះត្រង់បង្ហាញឲ្យអ្នកចូលរួមចំណែកជួយសង្គ្រោះដល់ប្រយោជន៍សាធារណៈ និងបន្ទាន់ភ្លាមៗឬយូរអង្វែងទៅតាមភាពជាក់ស្តែង ដូចមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា មូលនីធិមន្ទីរពេទ្យកុមារអង្គរ បញ្ហាគ្រោះថ្នាក់ធម្មជាតិ ទឹកជំនាន់ ភ្លើងឆេះ បាក់ដី ខ្យល់ព្យុះ រលំផ្ទះសម្បែង និង បញ្ហាផ្សេងៗទៀត ។ល៕

ការដោះស្រាយបញ្ហា រាល់មហាជនគួរគិតពិចារណាឲ្យបានត្រឹមត្រូវ ការចំណាយចូលរួមរបស់អ្នកទោះតិចឬច្រើន ត្រូវតែគិតថាប្រយោជន៍បានទៅលើមួយចំណុចតូចឬបានទៅច្រើនចំណុច ដូចពាក្យ ធ្វើបុណ្យចំពោះអ្នកឃ្លាន ធ្វើទានដល់អ្នកដែលត្រូវការ ។

នៅក្នុងព្រះពុទ្ធសាសនា ព្រះសមណគោត្តម បានបង្រៀនដល់សាវ័ក និង មនុស្សគ្នាមិនឲ្យវង្វេងក្នុងភាពលោភលន់ ច្រណែនឈ្នានីស គំនុំគំគួន និងហឹង្សាឡើយ ដោយពន្យល់ឲ្យរក្សានូវសីល យកចិត្តព្រហ្មវិហារធម៌ មានក្តី មេត្តា ករុណា មុទិតា និង ឧបេក្ខា ជាដើម ដូចបាលីថា នត្ថិ សន្តិ បរំ សុខំ គ្មានអ្វីស្មើដូចសេចក្តីស្ងប់សុខ ។

បច្ចុប្បន្នមហាជនកំពុងតាមរឿងយុទ្ធសាស្ត្រ១ដុល្លាថា តើអ្នកនាងខ្ញុងបានជំនួយប៉ុន្មាន? តើអ្នកនាងខ្ញុងបានយកលុយសប្បុរសជនទៅសងដល់ម្ចាស់បំណុលណាខ្លះឬនៅទេ? តើបំណុលរបស់អ្នកខ្ញុង៥៧២០០០ដុល្លាកើតចេញពីប្រភពណាខ្លះនិងតាំងពីពេលណាដែរ? ។

សង្ឃឹមថាចម្ងល់មហាជនជាច្រើនចង់សួរត្រូវបានបកស្រាយដោយលោកគ្រូជោគជ័យដោះបំណុលនិងអ្នកនាងខ្ញុង ឆាប់ៗនេះ កុំឲ្យកំហុសមនុស្សចាស់បានសាងធ្លាក់ទៅដល់កូនចៅ និង ប៉ះពាល់អនាគតកូនចៅជំនាន់ក្រោយ ដែលមានភាពរើសអើង ប្រកាន់កំហុសឆ្គងដល់សង្គមជាតិ ៕

Post a Comment

0 Comments