ក្រុងតាខ្មៅ ខេត្តកណ្ដាល ៖ ព្រលែងសត្វអោយដេីរពាសវាលពាសកាលដោយមិនទេីសនរណាទាំងអស់ សត្វវាមិនចេះដឹងខុសត្រូវដូចមនុស្សទេ តែមនុស្សដែលជាម្ចាស់គោមិនខ្វល់ហេីយបណ្តោយអោយគោដេីរស្រេចតែចិត្តបែបនេះតេីខួរក្បាលគាត់ជាខួរមនុស្ស ឬខួរសត្វ?
តាមព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ ហ្វូងគោទាំងនេះម្ចាស់តែងតែព្រលែងចោលបែបនេះស្ទេីររាល់ថ្ងៃ ដោយមិនដឹងមុខម្ចាស់ជានរណា? ហេីយពេលខ្លះក៏បង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ រហូតដល់ងាប់គោក៏មាន តែក៏នៅតែមិនមានម្ចាស់មកទទួលយកដែរ ។
អ្វីដែលជាការងឿងឆ្ងល់របស់ប្រជាពលរដ្ឋ គឺហេតុអ្វីមិនមានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ពិនិត្យមេីលបញ្ហានេះទាំងដែលបញ្ហាហ្វូងគោនេះបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក៏ដោយ ។
យោងតាមមាត្រា៣៣ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហាមលែងសត្វឱ្យដេីររហេតរហូតលេីផ្លូវ ។
0 Comments