Muyreal -News

Muyreal -News
Muyreal -News

ស្ត្រីម្នាក់ប៉ងលោតនិងទំលាក់សម្ភារៈពីលើអាគារខុនដូរ BALI Apartment 2



រាជធានីភ្នំពេញ៖ ស្ត្រីជនជាតិម្នាក់ប៉ងលោតសម្លាប់ខ្លួននិងទំលាក់សំភារៈពីលើអាគារខុនដូរ បាលី២ នៅផ្លូវចូលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាម៉ោង១៧និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។

ប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនកើតហេតុស្ត្រីជនជាតិចិនម្នាក់បានទំលាក់កំប៉ុងកូកាកូឡានិងកែវចុះមកខាងក្រោមពីបន្ទប់នៅជាន់ទី១០ជាង ដែលអាគារខុនដូរបាលី២នេះមានកំពស់ជិត៣០ជាន់ ភ្លាមៗនោះសន្តិសុខខុនដូរបានរាយការណ៍ជូនសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍និងជួយសង្គ្រោះ ដោយផ្លោះពីបន្ទប់មួយផ្សេងទៀតទៅចាប់ឃាត់យកចុះមកខាងក្រោម ដោយស្ត្រីជនជាតិមានបំណងចង់លោតចុះមកខាងក្រោម ។

ដោយសង្កេតឃើញថាស្ត្រីជនជាតិមានអាការៈរវើយរវាយ សង្ស័យស្រវឹងឬមានវិបត្តិអ្វីនោះទេ តែដោយស្ត្រីរងគ្រោះមានសុវត្ថិភាព សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងសាវតាជាតិ ៕


Post a Comment

0 Comments