គេហទំព័រ មួយរៀល

រថយន្តកុងតឺន័រមួយគ្រឿងម៉ាកpeterlietបុករះម៉ូតូនិងរថយន្តផ្សេងទៀត



ស្រុកព្រៃនប់៖ សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ វេលាម៉ោង១៧:៣៥នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ ១៨៥-១៨៦ ក្នុងភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកpeterliet ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1286 អ្នកបើកបរ (គេចខ្លួនបាត់ក្នុងទិសដៅខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងម៉ូតូមួយគ្រឿង ម៉ាកZomer ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1E-5824 អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណដែលមានទិសដៅស្របគ្នា បន្ទាប់មកបានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកNissan navira ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-2961 អ្នកបើកបរឈ្មោះ សុង ពិសី ភេទប្រុស អាយុអាយុ៤៩ឆ្នាំ ទីលំនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។


  ហេតុការណ៍នេះមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ទេ ក្នុងនោះក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ និងបន្តដោះស្រាយតាមនិតិវិធី៕

Post a Comment

0 Comments