គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនពីបទល្មើសឆបោកលក់អីវ៉ាន់ Online



ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរទំនប់​ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចាប់ខ្លួនស្ត្រីម្នាក់ជាអាជីវករលក់ដូរតាមប្រព័ន្ធ Online គ្មានទំនិញប្រគល់ឲ្យអតិថិជនក្រោយទទួលបានលុយរួចរាល់ ។

ស្ត្រីសង្ស័យមានឈ្មោះ ព្រីម សាមឌី ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅភូមិខាងលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៥២១ ត.ព្រ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ របស់លោក អ៉ី សុវណ្ណ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង  ពីបទ រំលោភលើទំនុកចិត្ត ។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានភ័ស្តុតាងឆាតសារសម្លេងទាំងអស់ក្នុងការរកស៊ី និង ការទទួលសាច់ប្រាក់សរុប $14350 (មួយមុឺនបួនពាន់បីរយហាសិបដុល្លា) តែគ្មានអីវ៉ានប្រគល់ឲ្យទេ និង ធ្លាប់តាមដល់ផ្ទះម្តង សន្យាថ្ងៃនេះថ្ងៃនោះរហូតឥឡូវជិត០២ឆ្នាំហើយ ទើបសមត្ថកិច្ចតាមចាប់ឃាត់បាន គុកខលល៉ីងមែន ។

បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនស្ត្រីសង្ស័យបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ៕
    

Post a Comment

0 Comments