គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ពីបទល្មើសលួចម៉ូតូនិស្សិត ដោយជាប់ប្រព័ន្ធGPS



ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌសហការជាមួយម្ចាស់ម៉ូតូ បានតាមចាប់ជនសង្ស័យម្នាក់ តាមប្រព័ន្ធGPS ករណីលួចម៉ូតូនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីម៉ោងជាង៣ទៀបភ្លឺចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ 


ជនសង្ស័យឈ្មោះ កុល សុគន្ធ ហៅពេជ្រ អាយុ២៦ឆ្នាំ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានសារធាតុញៀនក្នុងខ្លួន  


ចំណែកម្ចាស់ម៉ុតូឈ្មោះ ប៉ិច ហៃតុង អាយុ២០ឆ្នាំ នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល ជានិស្សិត 


វត្ថុតាង-ម៉ូតូម៉ាក CRF ពាក់ផ្លាកលេខ ភ្នំពេញ 1IT-6089 របស់ជនរងគ្រោះ 


បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បី កសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ 

Post a Comment

0 Comments