គេហទំព័រ មួយរៀល

អគ្គីភ័យឆេះផ្ទះឈើប្រក់សង័្កសីចំនួន០៤ខ្នងនិងបំផ្លាញទ្រព្យសំភារៈមួយចំនួន



រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ០៩:៥០​ នាទីយប់ ថៃ្ងអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងសិ្ថត​នៅបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១​ ភូមិ៣​ សង្កាត់​ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

- ម្ចាស់ទីតាំងឈ្មោះ: ហេង លីគន្ធ ភេទ​ស្រី អាយុ​ ៣៥ ឆាំ្ន ។

- មុខរបរ: ម្ចាស់ផ្ទះជួល​ ។

-​ អ្នកជួលឈ្មោះ: មាស ប៊ុនសល់ ភេទ​ប្រុស អាយុ​ ៣២ ឆាំ្ន​ ។

-​ មុខរបរ: លក់កុំព្យូទ័រ​ ។


+​ មូលហេតុ: បន្តការ​ស្រាវជ្រាវ​ ។


-​ ប្រភេទសំណង់ៈ ផ្ទះឈើប្រក់សង័្កសីទំហំ ៤ម៉ែត្រ x ៤៥ម៉ែត្រ ។

- ខូចខាតសំភារះ :ឆេះផ្ទះឈើប្រក់សង័្កសីចំនួន​ ០៤​ ខ្នង​ អស់ទាំងស្រុងនឹងសំភារៈប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។


-​ ស្លាប់​មនុស្ស​ : គ្មាន​ ។

- របួស : គ្មាន ។


-​ រថយន្ត​អន្តរាគមន៍​របស់​ការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន ២០​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៣០​ រថយន្ត​ ស្មេីនឹង ១២០​ ម៉ែត្រគូប ។ 


+​ រថយន្តជំនួយរួមមាន :

-​ រថយន្តក្រសួងមហាផៃ្ទ : ចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ សើ្មនឹង ០៨​ ម៉ែត្រគូប​ ។

-​ រថយន្តផ្សារទំនើបអូឡាំព្យា : ចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ សើ្មនឹង ០៨​ ម៉ែត្រគូប​ ។

-​ រថយន្តក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ :​ចំនួន​ ០៧​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០៧​ រថយន្ត​ សើ្មនឹង ២៨​ ម៉ែត្រគូប​ ។

-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា :​ ចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ សើ្មនឹង​ ០៦​ ម៉ែត្រគូប​ ។

-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១១:៣០​ នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល​ ៕

Post a Comment

0 Comments