គេហទំព័រ មួយរៀល

ទំនេរពេកប្រមូលផ្តុំគ្នាតាំងពីម៉ោង២១យប់រហូតដល់ម៉ោង០៣ភ្លឺត្រៀមបោះបាយបិណ្ឌភ្ជុំឆ្នាំ២០២១



     

រាជធានីភ្នំពេញ៖ ស្ដីពីការបន្តដាក់ចេញរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ (ដប់បួន) ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ជាក់ស្តែងពីបទមិនគោរពវិធានការរដ្ឋបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១:០៥នាទី គណ:បញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក  ទៀវ សំអឿន និងលោក កែវ សុភា អភិបាលរងខណ្ឌទួលគោក និងលោកវរសេនីយ៏ទោ នាក់ សាន្ត អធិការរងនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះចុះបង្រា្កបទីតាំងភោជនីយ៏ដ្ឋាន បាត់អូន “Battoun” ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ពេលក្រុមប្រតិបត្តិការយើងចុះមកដល់បានឃើញសកម្មភាពជួបជុំផឹកស៊ីនៅក្នុងភោជនីយ៏ដ្ឋាននេះចំនួន០៣តុ និងមានការចាក់ភ្លេងកំដរអារម្មណ៍ ក្នុងនោះមានភ្ញៀវចំនួន១៨នាក់ ស្រី០៧នាក់ និងបុគ្គលិកចំនួន១២នាក់ ស្រី០៥នាក់ នៅក្នុងលើតុទាំង៣នោះមានឃើញកែវស្រា និងដបស្រា របស់ភ្ញៀវទាំង៣តុ ពេលនោះក្រុមប្រតិបត្តិការរបស់យើងក៏បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធបទល្មើស មិនគោរពវិធានការរដ្ឋបាលការបន្តដាក់ចេញរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ (ដប់បួន) ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ។

      ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន៣០នាក់:
១.ឈ្មោះ ថន ឃ្លីនតុន ភេទប្រុស អាយុ១៨ឆ្នាំ (ជាភ្ញៀវ)
២.ឈ្មោះ អៀង រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ  (ជាភ្ញៀវ)
៣.ឈ្មោះ រង្ស សុក្រិត ភេទប្រុស អាយុ១៨ឆ្នាំ (ជាភ្ញៀវ)
៤.ឈ្មោះ ឃន ខេរី ភេទប្រុស អាយុ១៨ឆ្នាំ (ជាភ្ញៀវ)
៥.ឈ្មោះ ឡាង វ៉ាន់ដា ភេទប្រុស អាយុ៣៥ឆ្នាំ (ជាភ្ញៀវ)
៦.ឈ្មោះ សំសុង ឌីយ៉ាហ្វី ភេទប្រុស អាយុ២៥ឆ្នាំ (ជាភ្ញៀវ)
៧.ឈ្មោះ លឹម លីនដា ភេទស្រី អាយុ២៨ឆ្នាំ (ជាភ្ញៀវ)
៨.ឈ្មោះ គឹម វិសាល ភេទប្រុស អាយុ២៨ឆ្នាំ (ជាភ្ញៀវ)
៩.ឈ្មោះ ឈួរ សុផាត ភេទប្រុស អាយុ៣១ឆ្នាំ (ជាភ្ញៀវ)
១០.ឈ្មោះ គឹម ភីនន់ ភេទប្រុស អាយុ២៥ឆ្នាំ (ជាភ្ញៀវ)
១១.ឈ្មោះ គឹម ស្រីពេជ្រ  ភេទស្រី អាយុ១៩ឆ្នាំ (ជាភ្ញៀវ)
១២.ឈ្មោះ អ៊ុំ  ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ (ជាភ្ញៀវ)
១៣.ឈ្មោះ ញ៉ា ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ (ជាភ្ញៀវ)
១៤.ឈ្មោះ សៅ រតនា ភេទស្រី អាយុ២៥ឆ្នាំ (ជាភ្ញៀវ)
១៥.ឈ្មោះ ពេជ ធុនភិរុណ ភេទប្រុស អាយុ៣០ឆ្នាំ (ជាភ្ញៀវ)
១៦.ឈ្នោះ សឿ ស្រីនិច ភេទស្រី អាយុ២៧ឆ្នាំ (ជាភ្ញៀវ)
១៧.ឈ្មោះ អឿន ចាន់ធា ភេទស្រី អាយុ២៧ឆ្នាំ (ជាភ្ញៀវ)
១៨.ឈ្មោះ សាំង កែវមរកត ភេទស្រី អាយុ២៥ឆ្នាំ (ជាភ្ញៀវ)
១៩.ឈ្មោះ សេង ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ (ជាបុគ្គលិក)
២០.ឈ្មោះ ងន វីភា ភេទស្រី អាយុ២៣ឆ្នាំ (ជាបុគ្គលិក)
២១.ឈ្មោះ រស់ ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ (ជាបុគ្គលិក)
២២.ឈ្មោះ ស្រេង ធីតា ភេទស្រី អាយុ១៩ឆ្នាំ (ជាបុគ្គលិក)
២៣.ឈ្មោះ ឈន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ (ជាបុគ្គលិក)
២៤.ឈ្មោះ សុវណ្ណ វិច្ឆន: ភេទប្រុស អាយុ២២ឆ្នាំ (ជាបុគ្គលិក)
២៥.ឈ្មោះ យាយន ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ (ជាបុគ្គលិក)
២៦.ឈ្មោះ អ៊ុំ សិរីគុត្តា ភេទស្រី អាយុ២៣ឆ្នាំ  (ជាបុគ្គលិក)
២៧.ឈ្មោះ ជា សុវណ្ណាមិត ភេទប្រុស អាយុ២៨ឆ្នាំ (ជាបុគ្គលិក)
២៨.ឈ្មោះ ខាត់ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ (ជាបុគ្គលិក)
២៩.ឈ្មោះ ជា សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ (ជាបុគ្គលិក)
៣០.ឈ្មោះ គីម ស៊ីឡែន ភេទស្រី អាយុ៣៦ឆ្នាំ (ជាបុគ្គលិក) ។ 

និងបានចាប់យកវត្ថុតាងក្បាលVDR (ក្បែរកាមេរ៉ាសុវត្ថិភាព) និង លិខិតអនុញ្ញាចុះបញ្ញីអាជីវកម្ម-សេវាកម្ម វិស័ពាណិជ្ជកម្មលេខ០១០៣/២០ ក.ល.ច្រ.ច.ម ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌទួលគោក (ច្បាប់ថតចម្លង់)។ 

       ក្រៅពីវត្ថុតាងចាប់យកខាងលើ ក្រុមប្រតិបត្តិការយើងមិនបានចាប់យកសំភារ:អ្វីផ្សេងទេ។ ចំណែកជនសង្ស័យទាំង៣០នាក់ខាងលើ ក្រុមប្រតិបតិ្តការសម្រេច ប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែកទីតាំងប្រព្រិត្តិបទល្មើសខាងលើក្រុមប្រតិបត្តិការបានសម្រេចបិទសៀលឃ្លុំបេជាបណ្តោះអាសន្នរងចាំការសម្រេចជាក្រោយ។  
ក្នុងនោះដែរសមត្ថកិច្ចបាន(Test Covid-19 ) លើជនសង្ស័យទាំង៣០នាក់នេះជាលទ្ធផល Negative (អវិជ្ជមាន) ។

 បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ https://vt.tiktok.com/ZSeetHPT9/

Post a Comment

0 Comments