ភ្នំពេញ: រថយន្ត Lexus RX330 មួយគ្រឿងបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹង ផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់មកម្ខាស់រថយន្តឲ្យប្រជាពលរដ្ឋជាច្រើននាក់ នាំជួយរុញចូលក្នុងសាលាបឋមសិក្សាទួលគោក រួចគ្នាគេចខ្លួនបាត់អស់ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Lexus RX330 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AO-5972 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៥២៨ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលរលំអស់មួយកង់ ។
ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ត្រូវបានម្ចាស់រថយន្តនិងប្រជាពលរដ្ឋជាច្រើននាក់នាំគ្នារុញរថយន្តយកមកប្លុងចោល ក្នុងសាលារៀនបឋមសិក្សាទួលគោក រួចនាំគ្នាគេចខ្លួនបាត់អត់ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក
រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
0 Comments