កម្លាំងនគរបាលពង្រឹងគោលដៅផែដើមទីនិងចុងទីលើប្រព័ន្ឋសុវត្ថិភាពជលយានយន្តទាំងអស់ និងត្រៀមអន្តរាគមន៍សង្រ្គោះ



ព្រះសីហនុ៖ ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងនគរបាលទេចរណ៍ នគរបាលចរាចរផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ត្រូវផ្សព្វផ្សាយ និងពង្រឹងគោលដៅផែដើមទី និងចុងទីលើប្រព័ន្ឋសុវត្ថិភាពជលយានយន្តទាំងអស់រួមទាំងតាមដានការប្រែប្រួលអាកាសធាតុ និងត្រៀមអន្តរាគមន៏សង្រ្គោះ ពេលមានហេតុការណ៏កើតឡើងជាយថាហេតុលើផ្ទៃសមុទ្រ។


 និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្ត ចំនួន៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ក្នុងនោះរួមមានខេត្តព្រះសីហនុផងដែរ  


លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជានេសាទ ទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ ប្រសិនបើមានហេតុការណ៏ណាមួយកើតឡើង សូមទូរស័ព្ទជាបន្ទាន់មកHotline ទាន់ហេតុការណ៍រួមមាន:

-ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ 097 778 0008

-អធិការដ្ឋាននគរបាលកោះរ៉ុង 011 200 331 016 436 696

-ការិយាល័នគរបាលចរាចរណ៏ផ្លូវទឹក 081 500 619

-ការិយាល័យនគរបាលទេសចរណ៏ 081 500 614  


រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Post a Comment

0 Comments