គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនជនស្ស័យជាជាងកាត់សក់ម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:មិនបានសម្រេច



ខេត្តកោះកុង៖ បុរសម្នាក់ជាងកាត់សក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ ១៤:០០ នាទីនៅចំណុចតូបលក់ឥវ៉ាន់ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទល្មើសប៉ុនប៉ងរំលោភសេពសន្ថវ:មិនបានសម្រេច 


ជនសង្ស័យមានឈ្មោះ​ ឃេង ឌីន ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ រីឯជនរងគ្រោះឈ្មោះ​    ភេទស្រី អាយុ ២១ ឆ្នាំមុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង 


យោងតាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យបានទៅទិញ M-150 នៅតូបរបស់ជនរងគ្រោះ ដោយឃើញសភាពស្ងាត់ពុំមានមនុស្ស ជនសង្ស័យក៏ស្ទុះទៅឱបចាប់ប៉ុនប៉ងរំលោភ តែត្រូវជនរងគ្រោះរើបំរះរួច ហើយរត់ចូលទៅខាងក្នុងតូបលក់របស់ខ្លួនបន្ទាប់មកជនរូបនេះដេញតាមពីក្រោយហើយចាប់ប៉ងរំលោភម្ដងទៀត ប៉ុន្តែជនរងគ្រោះបានរើបម្រះនិងស្រែកឱ្យគេជួយដោយមានការភ័យខ្លាច ទើបជនសង្ស័យរូបនេះលែងជនរងគ្រោះហើយរត់គេចសំដៅមកតូបកាត់សក់របស់ខ្លួនវិញ  


បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី 

Post a Comment

0 Comments