គេហទំព័រ មួយរៀល

មន្ត្រីចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរងរបួសធ្ងន់ ដោយត្រូវអ្នកបេីកបរស្រវឹងក្នុងល្បឿនលឿន បេីកមកបុក នៅពេលអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ

 


មន្ត្រីចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរងរបួសធ្ងន់ ដោយត្រូវអ្នកបេីកបរស្រវឹងក្នុងល្បឿនលឿន បេីកមកបុក នៅពេលអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ២៧១ មុខផ្សារហេងលី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ 


នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:៥៥នាទី មានករណី​ជនសង្ស័យបេីកម៉ូតូ០១គ្រឿង​ ម៉ាកlet's ពណ៍ស ផ្លាកលេខ ភ្នំពេញ1HM9792 បានបើកម៉ូតូក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងខ្លាំង បុកកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច​ អនុវត្តន៍ច្បាប់ចរាចរណ៌ និងត្រួតពិនិត្យអាវុធជាតិ​ផ្ទុះ បណ្តាលឲ្យមន្ត្រីរងរបួសធ្ងន់០១នាក់ គឺលោកអនុសេនីយ៌ឯក ស៊ុយ ទី នាយផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៌​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ នៅចំនុចតាមផ្លូវលេខ២៧១​ មុខផ្សារហេងលី​ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ 

បច្ចុប្បន្ន​ជនបង្ក​ និងមន្ត្រី​អ្នក​អនុវត្ត​ន៍ច្បាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល ។


ក្រោយពីការសម្រាកព្យាបាលរួច ជនបង្កនឹងត្រូវរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។


សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា សូមបេីកបរដោយការទទួលខុសត្រូវ បេីស្រវឹង សូមកុំបេីកបរ !!!

Post a Comment

0 Comments