ស្ត្រីម្នាក់រងរបួសបាក់ភ្លៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករះនៅគល់ស្ពានត្រជាក់ចិត្ត




ខេត្តព្រះសីហនុ៖ នៅចំនុចគល់ស្ពានត្រជាក់ចិត្ត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត០១គ្រឿង ម៉ាកLexus RX330 បើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករថយន្ត០១គ្រឿង ម៉ាក Visto ដែលកំពុងចតតាមបណ្ដោយផ្លូវ កំពុងតែលក់ដូរបណ្ដាលឲ្យមនុស្សពីរនាក់ម្តាយ និងបកូនស្រីរងរបួសធ្ងន់ស្រាល (ម្តាយបាក់ភ្លៅស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ 


ប្រភពពីសមត្ថកិច្ចបានអោយដឹថា នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានសែនត្រជាក់ចិត្តស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានរថយន្ត ០១គ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-7477 បើកបរដោយឈ្មោះ ស៊ុន សុខុន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ​ រថយន្តមានទិសដៅពី កើត ទៅ លិច បើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចខាងលើបានរ៉េចង្កូត បុករថយន្ត ០១គ្រឿង ម៉ាក Visto ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ2R-3297 និងម៉ូតូ ០១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CM-3472 ដែលឈប់ចតលក់អីវ៉ាន់នៅចិញ្ចើមថ្នល់ ក្បែរស្ពានសែនត្រជាក់ចិត្ត បណ្តាលឱ្យរងរបួសមនុស្សចំនួន ០២នាក់(អ្នកលក់ដូរ .ឈ្មោះ អ៊ុំ រតនា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ .ឈ្មោះ សួរ សឺមុី ភេទស្រី  អាយុ១៤ឆ្នាំមុខរបរសិស្ស អ្នកទាំងពីរស្នាក់នៅភូមិ៣ សង្កាត់លេខ៣  ក្រុង/ខេត្តព្រះសីហនុ 


ក្រោយពីកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក៏បាននាំជនរងគ្រោះទាំង២ ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ 


បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនបង្កបណ្តោះអាសន្នរួមទាំងរថយន្តនិងម៉ូតូ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយនាពេលក្រោយ 

Post a Comment

0 Comments