រាជធានីភ្នំពេញ៖ នៅល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺចំថ្ងៃកាន់បិណ្ឌទី១តែម្តង អាជ្ញាធរខណ្ឌទួលគោកសម្រេចបិទកុដិចំនួន២កន្លែងក្នុងវត្តនាគវ័ន ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន០៣នាក់ ជាបន្តបន្ទាប់ ដែលស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្មំពេញ ។
អាជ្ញាធរខណ្ឌទួលគោក បានឱ្យដឹងថា អ្នកវិជ្ជមានទាំង០៣នាក់នេះ រួមមានលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន០២នាក់ ។
ក្រោយមានព្រឹត្តិការណ៍នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ហ៊ុន សែន បានចុះយកសំណាកភ្លាមៗ ជាមួយនិងបានបិទវត្តនាគវ័នជាបណ្ដោះអាសន្ន ៕
0 Comments