អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ




បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទបេតុងចំនួន២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។


ក្នុងនោះ ស្ពានទី១​ មានប្រវែង១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣  សង្កាត់ស្លរក្រាម ក្រុងសៀមរាប រីឯស្ពានទី២​ មានប្រវែង២៥ម៉ែត្រស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។​ 


ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍​ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា​ និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់​ ជាពិសេសសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ​ និងសិស្សានុសិស្សជាដើម៕


អត្ថបទ និងរូបភាពនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ

Post a Comment

0 Comments