ភ្នំពេញ៖ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (#ឆ្កឹះទ្វាផ្ទះមិនបានសម្រេច) នៅចំណុចផ្ទះលេខបេ១៣ ផ្លូវ៤២ ភូមិត្រពាំងពោធិ៍សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៣:២០នាទីទៀបភ្លឺ
💢ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
👉១-ឈ្មោះ ស៊ុម សុភ័ក្ត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (មានសារធាតុញៀន)
👉២-ឈ្មោះ ប៊ន សីហា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ 1 ខណ្ឌមានជ័យរាជធានីភ្នំពេញ (មានសារធាតុញៀន)
👉៣-ឈ្មោះ រ៉េត ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ (មានសារធាតុញៀន)
💢ជនរងគ្រោះឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខបេ១៣ ភូមិត្រពាំងពោធិ៍សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
💢សម្ភារៈបន្សល់ទុក៖
👉ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដាC125 ស៊េរី០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IV-2824 និងម៉ាក zoomer x សេរី០១៤ពាក់ផ្លាកលេខ ភ្នំពេញ1GO-0007)
👉ដែកលួសកែច្នៃចំនួន ០២
👉ដែកកែច្នៃចុងស្រួចចំនួន០១
👉ទុល្វីសដងជ័រពណ៌លឿងចំនួន០១
👉ដង្កៀបដងជ័រពណ៌ក្រហមចំនួន០១
👉សោលេខ១០ ចំនួន០១
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់⚖️៕
0 Comments