សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅ នឹងមានមានដីធ្លីស្ថិតនៅភូមិទាំង៨ នៃឃុំកណ្តែក ស្រុកប្រាសាទគង ខេត្តសៀមរាប សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទផ្សាយដេីម្បីចែកប័ណ្ណម្ចាស់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋផង ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩
ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។
ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាពជំនាញ ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និង ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យបានជ្រាបថាដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាឃុំកណ្តែក ។
សូមបញ្ជាក់ផងដែរ ការចុះវាស់វែងពីមន្រ្តី សុរិយោដី ដេីម្បី ចុះជា បញ្ជី ដី ប្រពន្ឋ័ (Lmap) តាំង ពី ថ្ងៃ ទី ០៨ ខែតុលា ឆ្នាំ ២០១៩ មក រហូត ដល់ពេល នេះ មានរយះពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន ១-ភូមិគោកត្នោត ២-ភូមិល្អក់ ៣-ភូមិត្រាង ៤-ភូមិស្ពានក្អែក ៥-ភូមិអូរ ៦-ភូមិច្រេស ៧-ភូមិឃុនមោឃ ៨-ភូមិត្រពាំងទឹម
តាមប្រភពព័ត៌មានច្បាស់ការបានបង្ហើបឲ្យដឹងថា ការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះ អុឹង សោភ័ណ្ឌ មានតួនាទីជានាយកទីចាត់ការអន្តរវិស័យ ដែលចេះគ្រប់រឿង តែងតែលូកដៃចូលបង្អាក់លេីកិច្ចការជំនាញរបស់មន្ត្រីសុរិយោដី ទេីបមានការយឺតយ៉ាវ ក្នុងការបិទផ្សាយដេីម្បីចែកប័ណ្ណជូន ដល់បងប្អូនប្រជាពលរដ្ឋទាំង៨ភូមិបែបនេះ។
បងប្អូនប្រជាពលរដ្ឋសូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំខេត្តជួយពិនិត្យមើលបុគ្គលឈ្មោះ អុឹង សោភ័ណ្ឌ នេះផងដោយកន្លងមក នៅក្នុងអង្គប្រជុំផ្លូវ ម្តងៗលើកឡើងតែផលអវិជ្ជមាន ជំទាស់គ្រប់ផ្លូវ ធ្វើអោយអង្គប្រជុំប្រើរយះពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផលផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋអោយដំណើរការបានរលូន ចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ ចូលរួមលើស្ទួយជំរុញការងារទិសដៅគោលនយោយបាយរបស់រាជរដ្ឋាភិបាលឡើយ។ បន្ថែមទៀតនោះមានព័ត៌មានលេចលឺថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឲ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មានច្បាប់ពីសុរិយោដីហេីយ ក៏មិនអាចសាងសង់បានដែរបើពុំមានការឯកភាពពីលោក អុឹង សោភ័ណ្ឌ។ បើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយះលោក អុឹង សោភ័ណ្ឌ គឺស៉ីដាច់លុយ មិនចេញច្បាប់ឲ្យឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វី បានជាប្រព័ន្ធLmap ចុះរយះពេល២ឆ្នាំហេីយ មិនមានការបិទផ្សាយដេីម្បីចែកបណ្ណ័ ដល់ប្រជាពលរដ្ឋ ដែលត្រូវការប្រើប្រាស់ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ក្នុងការលក់ដូរ ឬដាក់បញ្ចាំធនាគារដែលមានការប្រាក់ទាប ដេីម្បីយកប្រាក់មករកសុី និងនិងដោះស្រាយបញ្ហាជីវភាពដែលប៉ះពាល់ធ្ងន់ធ្ងរដោយ ជម្ងឺCovid-19កំពុងរីករាលដាល។
ជាចុងក្រោយ ប្រជាពលរដ្ឋបានរអ៊ូរទាំថា បេីមានមន្រ្តីដូចឈ្មោះ អុឹង សោភ័ណ្ឌ នេះតេីអោយយេីងខ្ញុំជាប្រជាពលរដ្ឋ សង្ឃឹមអ្វី? មានតែពឹងលើកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ដែលមានសម្តេចទាំងទ្វេ សុំជួយពួកយេីងខ្ញុំដែលជាប្រជាពលរដ្ឋទាំង៨ភូមិ ដែលរស់នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលតែងតែបោះឆ្នោតគាំទ្រ គណបក្សប្រជាជនគ្រប់អាណត្តិមក សូមគោរពជូនពរអោយ សម្តេចទាំងទ្វេ និងបុត្រាបុត្រី ចៅប្រុស ចៅស្រី មានសុខភាពល្អ មានជោគជ័យលើគ្រប់ភារកិច្ច ដេីម្បីដឹកនាំប្រទេសកម្ពុជាអោយមាន សុខសន្តិភាព និងកាន់តែមានភាពរីកចម្រើនឡើងតទៅទៀត៕
0 Comments