ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចថៃនៅតែបន្តរិតបន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាលដាលជម្ងឺកូវីដ-១៩ ។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១,៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ពន្ធ័ និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានពិនិត្យឃើញពលករស្រី ប្រុសជាច្រើននាក់ ដើរមកតាមផ្លូវរបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅចូលមកក្នុងប្រទេសថៃ បរិវេណភូមិថាន់ចៃ ឃុំថាប់ព្រិច ស្រុកអារញ្ញ សមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យមនុស្ស ទើបដឹងថាជាជនជាតិខ្មែរចំនួន០៦នាក់ ក្នុងនោះប្រុស៣ ស្រី២ និងក្មេងម្នាក់ទៀតត្រូវបានឃាត់ខ្លួនមកសួរនាំ ។
ក្រោយពីសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា ពលករខ្មែរទាំង០៦នាក់ខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងចង់ទៅធ្វើការនៅខេត្តឈុនបុរី ដោយមកប្រមូលផ្ដុំគ្នានៅឃុំបឹងបេង ស្រុកម៉ាឡៃ និងបានចំណាយលុយក្នុងម្នាក់ពី៣,០០០ទៅ៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរជាអ្នកនាំលួចឆ្លងដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ចថៃចាប់បានមុន ក្រោយពីសមត្ថកិច្ចឆែកឆេរពួកគេគឺពុំមានឯកសារធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានរបស់ផ្នែកសុខាភិបាល មុនហ្នឹងនាំខ្លួនទៅកាន់ទីបញ្ជារការកងរយទី១,៣០២ ។
បន្ទាប់មកនៅវេលាម៉ោង៨យប់ សមត្ថកិច្ចថៃបានតាមប្រម៉ាញ់ រហូតបានជួបពលករខ្មែរដែលលួចរត់បាន០២នាក់ទៀត សមត្ថកិច្ចបាននាំខ្លួនពលករដែលចាប់បាន០៦នាក់ សរុបទាំងអស់០៨នាក់ ប្រគល់ឲ្យនគបាលឃុំខ្លងណាំសៃ ដើម្បីមានវិធានការបន្ត ៕
0 Comments