រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តបសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញរង អមសាលាដំបូងខេត្ត នៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កំលាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា តារា នាយការិយាល័យព្រហ្មទណ្ឌ បានចុះបង្ក្រាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសង(បៀរ) មួយកន្លែង ស្ថិតនៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យប្រុស,ស្រី ចំនួន១ នាក់ និងចាប់យកវត្ថុតាងរួមមាន ៖ រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន០៥គ្រឿង ទូរស័ព្ទដៃចំនួន០៦គ្រឿង ប្រាក់រៀលចំនួន១១៦០០០រៀល និងបៀរចំនួន០៣ហ៊ូ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ជំនាញអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធី ៕
0 Comments