ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនបុរសជាឪពុកមាសាច់ថ្លៃម្នាក់ បន្ទាប់ពីយកកាំបិតគំរាម ប៉ងរំលោភក្មួយស្រីក្នុងបន្ទប់ឡៅតឿតែមិនបានសម្រេច ។
ករណីនេះបានកើតឡើងនៅផ្ទះជួលភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចថៃ្ងទី១៧ ខែកញ្ញា ឆាំ្ន២០២១ ។
ជនសង្ស័យឈ្មោះ យឿន ជា អាយុ៣៩ឆាំ្ន ទីលំនៅផ្ទះជួលកើតហេតុ មានសារធាតុញៀនក្នុងខ្លួន សម្ភារៈវត្ថុតាងមានកាំបិតបុ័ងតោ១ និង ទុរវីស១ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅល្ងាចថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ត្រីរងគ្រោះកំពុងដេក នៅក្នុងបន្ទប់ជួលជាន់ឡៅតឿ ពេលនោះស្រាប់តែជនសង្ស័យ ត្រូវជាពូថៃ្ល បានចាក់សោរទា្វរ ឡើងចាប់ស្ត្រីជាក្មួយរំលោភ និង យកកូនកាំបិទគំរាម ។
តែត្រូវស្ត្រីរងគ្រោះចាប់កាំបិត បានប្រតាយប្រតបគ្នា ហើយជនសង្ស័យបានវាយ និង ចាប់ហែកសម្រាតខោធ្វើសកម្មភាពរំលោភ តែមិនបានសម្រេចព្រោះ ស្ត្រីរងគ្រោះស្រែកឱ្យគេជួយ ផ្អើលដល់អ្នកជិតខាង និង សមត្ថកិច្ចជួយអន្តរាគមន៍ធាក់ទ្វារទំលុះ ចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
0 Comments