លោកស្រីទ្រីដាណាបានឲ្យក្រុមការងារយកទឹកដោះគោជួយកូនង៉ែត ដែលម្តាយធ្វើអត្តឃាតនិងឪពុកទៅចោល



ដោយទទួលបានព័ត៌មានថា ទារកទើបតែបាន៣ខែនៅជាមួយជីដូនចាស់ក្រលំបាក បន្ទាប់ពីឪពុកចាកចេញចោលម្តាយ មិនបានប៉ុន្មានផង ស្រាប់តែម្តាយសរសៃខ្ចី គិតខ្លីទំនងបាក់ទឹកចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនទៀត ពិតជាសង្វែកណាស់ ។

លោកស្រី ទ្រីដាណា បានផុសក្នុងផេកហ្វេសបុករបស់គាត់ថា៖ 
( ឱ្យក្រុមការងារទៅជួយភ្លាមៗ យកទឹកដោះគោ សម្ភារៈកូនងែត ដើម្បីជួយកូនតូចអាយុ៣ខែ កំព្រាព្រោះឪពុកទៅចោល ឯម្ដាយធ្វើអត្ត.ឃាត😥😥😥 ហឹម ដាច់ចិត្តម្ល៉េះទេ មិនដឹងរឿងច្បាស់ តែយ៉ាងណា ជាឪពុកមិនគួរដាច់ចិត្តចោលកូន និងប្រពន្ធទាំងសសៃខ្ចីចឹងទេ ទោះឈ្លោះគ្នាយ៉ាងណាក៏ដោយ។
 
ប្រហែលម្ដាយគាត់បាក់ទឹកចិត្តខ្លាំង😥 អាណិតក្មេងណាស់ តែមិនអាចទៅខ្លួនឯងបាន ព្រោះថ្ងៃនេះទៅចែកអំណោយកន្លែងផ្សេង។ 

ជូនថវិកាទៅជីដូន ២លានរៀល និងស្បៀងមួយចំនួន ដើម្បីដោះស្រាយជីវភាព។ 

មើលទៅគាត់ក្រលំបាកណាស់ នៅខាងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ) ៕

Post a Comment

0 Comments