គេហទំព័រ មួយរៀល

ចង់បែកចិត្តប្រាប់ឲ្យត្រង់ៗមកហេតុអ្វីចោទបងចាប់រំលោភអញ្ចឹងឬមួយចង់ឲ្យបងដេកគុក?



​ ភ្នំពេញ​ ​៖​ នារីម្នាក់បានប្ដឹងទៅលេីបុរសម្នាក់​ដែលជាគូរស្នេហ៍និងគ្នា​ ចោទពីបទចាប់រំលោភ​ ក្រោយពីរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយះពេល១១ខែកន្លងមក​ ។

បុរសខាងលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹក ថ្ងៃ១០​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលមួយកន្លែង ភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ 
​     
ភាគីខាងស្រីឈ្មោះញ​ ស​ ភ​ អាយុ២៥ឆ្នាំ​ ចំណែកភាគីខាងប្រុសឈ្មោះ ថោង​ សុថា​ អាយុ២៦ឆ្នាំ​ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលខាងលើ និង រស់នៅជាមួយគ្នាអស់រយះពេល១១ខែ កន្លងមកហើយ​ ។ 
​    
តាមប្រភពបានឱ្យដឹងថា​ អ្នកទាំង០២បានស្រលាញ់និងរស់នៅជាមួយគ្នាមិនដែលមានបញ្ហាអ្វីឡើយ​ លុះមកដល់ថ្ងៃកេីតហេតុ ស្រាប់តែភាគីខាងស្រីចោទថា ខាងប្រុសចាប់រំលោភខ្លួន និង ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។ 
​ 
បេីតាមភាគីខាងប្រុសបានឱ្យដឹងថា​ ពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្ត ដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហេីយ តែមិនទាន់រៀបការទេ​ មួយរយៈក្រោយនេះ គាត់បានសុំនារីជាសង្សារ រៀបការតាមប្រពៃណី តែភាគីខាងស្រីមិនព្រម ។ 

ប្រភពដដែលបានបន្តថា​ មួយរយៈពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេ? តែពេលគាត់ខលសួរនារីជាសង្សារប្រាប់ថានៅដេកផ្ទះមីង ។ 

រហូតមកដល់ព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១​ គាត់ក៏បានខលសួរមីង​ថា រយៈពេល៤ថ្ងៃនេះ សង្សារខ្លួនមានទៅដេកទីនោះរឺអត់? តែមីងប្រាប់ថា មិនបានឃេីញនារីជាសង្សារគាត់ទៅទីនោះទេ​ ទេីបធ្វេីឱ្យគាត់ខឹងសម្បា និង ទៅរកដល់រោងចក្រហៅ មកបន្ទប់ជួលដេីម្បីសួរនាំ ។ 

ខណៈមកដល់បន្ទប់ជួល គាត់បានទាញដៃចូលក្នុងបន្ទប់ជួលដេីម្បីនិយាយគ្នា​ ពេលនោះនារីជាសង្សារក៏បានចោទថា ចាប់រំលោភទៅវិញ និង ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង​ ។ 
​    
 បច្ចុប្បន្ននេះ​ បុរសខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមនីតិវិធី​ ៕

Post a Comment

0 Comments